ខេត្តកំពង់ឆ្នាំង :ដីតំបន់៣ស្ថិតនៅចំ ណុចបឹងស៊ីចេកនិងតំបន់ខាងក្រោ យវត្តថ្នល់ឈើទាល ឋិតនៅក្នុងឃុំផ្លូវទូក ជាច្រើនហើយតា ត្រូវបានគេប្រើត្រាក់ទ័រជាច្រើនគ្រឿងលួចឈូ សឆាយថ្មីៗនេះ ដើម្បីយកជាកម្ម សិទ្ធិ ។ ករណីនេះសមត្ថកិច្ចជំនាញ និងអាជ្ញាធរស្រុកកំពង់លែងបានឆ្លើ យដាក់គ្នាថា កំពុងចុះស្រាវជ្រាវមិន ទាន់ដឹងទំហំពិតប្រាកដនោះទេ ។
ទាក់ទងនឹងរឿងនេះ លោក ឆេងភាគ មេឃុំផ្លូវទូកបាននិយាយនៅ ក្នុងសាលាឃុំផ្លូវទូកឱ្យក្រុមអ្នកសា រព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះថា ករណីឈូសឆា យដីព្រៃតំបន់ ៣ នៅចំណុចខាង លើនេះពិតមានខ្លះៗមែន ដែលត្រា ក់ទ័រមានមកពីខេត្តកំពង់ធំ មកពីស្រុកកំពង់លែង និងមកពីស្រុកទឹក ផុសក៏មានដែរ។ ប៉ុន្តែអាជ្ញាធរឃុំមិ នបានចុះទៅពិនិត្យជាក់ស្តែង ដឹងថាមានចំនួនប៉ុន្មានហិកតានោះទេ បើចង់ដឹងច្បាស់គឺសួរសមត្ថកិច្ចជំនា ញដែលប្រចាំ ការនៅក្នុងឃុំនេះទៅ ដឹងច្បាស់ហើយ ។
ចំណែកលោក ឃី ងី ប្រធានសង្កាត់នេសាទ ស្រុកកំពង់លែងបានឲ្យដឹ ងថា ពីរបីថ្ងៃនេះសមត្ថកិច្ច ចម្រុះកំ ពុងចុះមកពិនិត្យជាក់ស្ដែងចំពោះត្រាក់ទ័រណាដែលមានច្បាប់អនុញ្ញា តពីស្រុកតាមការ ស្នើសុំរបស់ប្រជា ពលរដ្ឋឈូសឆាយដីដែលធ្លាប់អា ស្រ័យផលគឺនៅបន្តឲ្យធ្វើ ។
ចំពោះនត្រាក់ទ័រណាដែលពុំមានច្បាប់អ នុញ្ញាតមិនឱ្យចូលក្នុងព្រៃឡើយ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជា ប់ក្រុមការងារមិនអាចជិះម៉ូតូចូលពិ និត្យមើលការលួចឈូសឆាយក្នុង ព្រៃនៅចំណុចខាងលើបានឡើយ ។ ដោយឡែក លោក លីឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបានឲ្យដឹងថា នៅតំបន់ឃុំផ្លូវទូកនេះខាងលោកធ្លាប់ឲ្យលោក ងី ចុះទៅមើលម្ដងដែរ និងបានធ្វើកំណត់ហេតុរួចហើយ ។ ដោយ ឡែកបើមានការឈូសឆាយថ្មីទៀតពិតមែន លោកនឹងឲ្យក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងទៀតដើម្បីចំណាត់ការតាមផ្លូវច្បាប់ ។
ទាក់ទងនឹងករណីនេះដែរ លោកចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានឲ្យដឹងថា រឿងនេះលើជំនាញត្រូវចុះស្រាវជ្រាចុចរកចំនួនព្រៃដែលខូចខាតស្តែង តែបើសួរមកស្រុក ស្រុកម៉េចនឹងដឹងបើនៅស្រុកឯណេះ ។
ហើយគ្មានអ្នកណាហ៊ានអនុញ្ញាតឲ្យឈូសឆាយដីព្រៃនោះឡើយ បើរកឃើញ ថាមានគេឈូសឆាយ ដីព្រៃមែនជំ នាញត្រូវចាត់ការតាមផ្លូវច្បាប់។ ទោះបីយ៉ាងណាលោកក៏សូមអរ គុណផងដែរចំពោះ ក្រុមអ្នកសារ ព័ត៌មានដែលបានជួយបាញ់រូបភាពដីព្រៃដែលគេឈូសឆាយមកស្រុក ។ហើយខាងមុខនេះលោកនឹងសហ ការជាមួយជំនាញជួលត្រាកើទ័រគអូសរ៉ឺម៉កជិះចុះ ទៅពិនិត្យជាក់ស្ដែងដើម្បីចាត់ការតាមច្បាប ។ គួរបញ្ជាក់ថានៅព្រឹក ថ្ងៃទី២៨ ខែ ឧសភា ក្រុមអ្នកយកព័ត៌មានយើងបានពិនិត្យឃើញមានត្រាក់ទ័រ ចំនួ ន ១៧ គ្រឿង ដែលចតនៅ តាមផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក។ប្រ ជាពលរដ្ឋបានប្រាប់ថា គឺត្តាក់ទ័រ នេះហើយ ដែលមួយចំនួនចូលទៅថលួចឈូសឆាយដីព្រៃតំបន់៣ របស់រដ្ឋ ៕ដោយ សហការី

