លោកមេឃុំផ្លូវទូកនិងប្រជាពលរដ្ឋសំណូមពរ ជួយជួសជុលផ្លូវលំក្នុងឃុំផ្លូវទូកដែលរងការខូចខាតជាង ១០០ ម៉ែត្រ

ខេត្តកំពង់ឆ្នាំង: ផ្លូវលំគ្រួសក្រហមនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយ ដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ សម្ដេចនរោត្ត មសីហមុនី ដែលទើបនឹងសាងសង់ហើយក្នុងអំឡុង ឆ្នាំ២០២០ ក្នុងពេលនេះ បានរងការខូចខាតដោយអន្លើៗ ប្រមាណជាង  ១០០ ម៉ែត្រ ។

ហេតុនេះអាជ្ញាធរឃុំផ្លូវទូក និងប្រជាពលរដ្ឋក្នុងឃុំសំ ណូមពរដល់រដ្ឋបាលខេត្ត  មេត្តាជួយជួសកំណា ត់ផ្លូវដែលរងការខូចខាតខាងលើនេះ ដោយអនុគ្រោះផងចុះ ដើម្បីជួយសម្រួល ដល់ការធ្វើចរាចរទៅ មករបស់ប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានជាប់ដងទន្លេ ។

ទាក់ទងនិងផ្លូវខាងលើនេះ  លោកចេង ភាគ  មេឃុំផ្លូវទូកនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ បាននិយាយឲ្យដឹងថា ផ្លូវលំគ្រួសក្រហ មមួយខ្សែខាងលើនេះ មានប្រវែង ១៤ ,២០០ គីឡូ ម៉ែត្រ គឺជាព្រះអំ ណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារសម្ដេចឪបានជួ យកសាងនៅក្នុងអំឡុងឆ្នាំ ២០១៨ និង ២០១៩ ។ ប៉ុន្តែដោយសារភ្លៀងផ្គរក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យផ្លូវលំខាងលើនេះ  រងការខូចខាតដោយអន្លើៗជាង ១០០ម៉ែត្រ ។

ដោយឡាយនៅក្នុងអំឡុងឆ្នាំ២០ ២០ អាជ្ញាធរឃុំបានរៃអង្គាសគ្នានៅក្នុងមូលដ្ឋានជួសជុលផ្លូវខាង លើនេះអស់ទឹកប្រាក់ចំនួន៧លានរៀល រួចម្ដងមកហើយ ប៉ុន្តែការជួ សជុលនេះ មិនបានរួចរាល់ជាស្ថា ពរនោះទេ គឺនៅសល់ការខូចខាតប្រមាណជាង ១០០ ម៉ែត្រទៀត។

អាស្រ័យហេតុនេះអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅក្នុងឃុំ សំណូមពរដល់រដ្ឋបាលខេត្ត  ស្រុក និងមន្ទីរ សាធារណការខេត្ត  មេត្តាជួយជួស ជុលកំណាត់ផ្លូវដែលខូចខាតខាង លើនេះដោយសេចក្តីអនុគ្រោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *