ខេត្តបន្ទាយមានជ័យ៖ ទាហានជួរមុខថៃអង្គភាពទី13 ឃាត់ខ្លួនមេខ្យល់ជនជាតិថៃ02នាក់ ដែលនាំ ពលករខ្មែរ19នាក់លួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់ នៅថ្ងៃទី29 ខែឧសភា ឆ្នាំ2021 ស្ថិតនៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា.ថៃ ក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
ប្រភពអ្នកយកព័ត៌មានថៃបានឲ្យដឹងថា ទាហានឈុតខ្មៅ អង្គភាពទី13 បញ្ជារឲ្យសមត្ថកិច្ច កងរយទី1302 ត្រួតពិនិត្យភូមិសាស្រ្តព្រំដែន ចាប់តាំងពីស្រុកខ្លងហាត រហូតទៅដល់ស្រុកអារញ្ញ បានជួបក្រុមបុគ្គលត្រូវសង្ស័យជាពលករខ្មែរ លួចឆ្លងដែនចូលមកក្នុងប្រទេសដោយខុសច្បាប់ ទើបធ្វើការត្រួតពិនិត្យ នឹងចាប់ឃុំខ្លួនភ្លាម។
សមត្ថកិច្ចឈុតខ្មៅអង្គភាពទី13 ប្រចាំស្រុកខ្លងហាត កងកម្លាំងបូរផា នឹងកងរយទាហានឈុតខ្មៅ ទី1302 ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ចាប់ឃុំពលករខ្មែរបានចំនួន19នាក់ ស្រី07នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃចំនួន02នាក់ នឹង រថយន្តចំនួន02គ្រឿងបាននៅបរិវេណ ថ្នល់លូករ៉ាំងចំការអំពៅ ខាងក្រោយភូមិថាន់ចៃ-ភូមិប៉ាខៀវ ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។
ពលករបានប្រាប់សមត្ថកិច្ចថៃថា ពួកគេបានធ្វើដំណើរមកពីខេត្តបាត់ដំបង នឹងខេត្តព្រៃវែង ប្រទេសកម្ពុជា លួចចូលប្រទេសថៃតាមច្រករបៀង ទៅស៊ីឈ្នួលក្នុងទឹកដីខេត្តឈុនបុរី ខេត្តសមុទ្រ ប្រាកាន នឹងទីក្រុងបាងកក។ ក្រោយធ្វើកំណត់ហេតុឃុំខ្លួន ព្រមទាំងអនុវត្តតាមវិធានការរបស់ផ្នែក សុខាភិបាល នឹងនាំពលករខ្មែរទាំងអស់ រួមទាំងមេខ្យល់ បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាម ច្បាប់បន្ត៕ដោយ សៅ នៅ

