បើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញ ជូនបងប្អូនប្រជាពលរដ្ឋ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យប្រើប្រាស់ថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ (RET-IV) បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញ ជូនបងប្អូនប្រជាពលរដ្ឋ នៅ ឃុំបឹងប៉េង ស្រុកម៉ាឡៃ កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2021។

លោក រុន សុផាន់ណារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំអំពី បច្ចេកទេសនៃការដាំពូជស្មៅ ណេពៀ ពូជ ស្មៅ អ៊ីសាអែល និងពូជស្មៅ រូស៊ី សំរាប់ផ្គត់ផ្គង់ដល់​សត្វគោចិញ្ចឹមនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ និងវិធីសាស្ត្រតាមដានសុខភាពគោ ការពារ និងការព្យាបាលជាដើម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករទទួលបានចំណេះដឹង ក្នុងការថែរក្សាសត្វចិញ្ចឹមរបស់ពួកគាត់ឲ្យបានត្រឹមត្រូវ។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការណែនាំអំពីបច្ចេកទេសពីការ ចិញ្ជឹមសត្វ ជាលក្ខណៈគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដោយបង្វែរពីការចិញ្ចឹមទៅតាមវាល មកនៅតាមផ្ទះ ដោយបច្ចុប្បន្នប្រឈមទៅបញ្ហាផលដំណាំរបស់ប្រជាកសិករ។ ម្យ៉ាងវិញទៀតស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន  និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការ ឆ្លងរីករាលដាល​នឹងជំងឺកូវីដ-19នាពេលនេះ។

លោក លី សារី បានបញ្ជាក់ថា៖ ការចិញ្ចឹមសត្វ អាចជាមុខរបរមួយនៅពេលទំនេរពីការងារបង្កបង្កើន ផលស្រូវ ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ ហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយក ទៅលក់នៅលើទីផ្សារបានថែមទៀតផង។ បងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុក្ខដាក់ស្តាប់បទ ឧទ្ទេសនាមស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញ ក្នុងការជ្រើសរើសពូជសត្វចិញ្ចឹម ចំណី ជាដើម ដើម្បីយកចំណេះដឹងនេះយកទៅអនុវត្តអោយត្រូវទៅតាមបច្ចកកទេសនៃការចិញ្ចឹមផងដែរ៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *