ជាប់ពន្ធនាគារ២ដង មិនរៀងចាល បែកថ្នាំញៀនបំផ្លាញទ្រព្យសម្បត្តិ ម្តាយខឹងប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ

ខេត្តបន្ទាយមានជ័យ៖ ម្តាយចាស់អាយុ64ឆ្នាំ ខឹងកូនញៀនថ្នាំបំផ្លាញទ្រព្យសម្បត្តិរករឿងខ្លួនខ្លាំង ពេកប្តឹងសមត្ថកិច្ចអាវុធហត្ថចាប់វាយខ្នោះ ហើយត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធ ហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី29 ខែឧសភា ឆ្នាំ2021។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ចាការមួលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយម្តាយ ចាស់ អាយុ64ឆ្នាំ ឈ្មោះ មូល ខៀវ បានមកប្តឹងថា កូនប្រុសរបស់ខ្លួនឈ្មោះ សុវណ្ណ ថា អាយុ29ឆ្នាំ បើហិង្សាបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ដែលប្រព្រឹត្តកាលពីវេលាម៉ោង09.00នាទី ថ្ងៃទី28 ខែឧសភា ឆ្នាំ2021 ដែលបង្កឡើងនៅលើផ្ទះ នៅចំណុចខាងជើងរោងចក្រសានកូ ស្ថិតក្នុងភូមិ.សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយាមានជ័យ។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយ ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះ ទៅ ឃាត់ខ្លួន។ ក្រោយពីសាកសួររួចជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន ០២លើក​មកហើយ គឺករណីចែកចាយគ្រឿងញៀន និងករណីលួចរថយន្ត។ ក្រោយចេញពីពន្ធនាគារ​រូបខ្លួនបានប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃ ហើយបង្កការអុកឡុកដល់ក្រុមគ្រួសាររហូតពេលរូប ខ្លួនខឹងនឹងម្ដាយ ខ្លួនតែងតែបោកបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីអស់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី28 ខែឧសភា រូបខ្លួនបានខឹងនឹងម្ដាយមិនយកបាយឱ្យខ្លួនស៊ី ទើបខ្លួនបោកកំទេចឆ្នាំងបាយអស់មួយ​ចំនួន៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *