រថយន្តហ៊ីយ៉ាន់ដាយបើកកៀរម៉ូតូបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័មលើផ្លូវជាតិលេខ 5 ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង1និង30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 30 ខែឧសភាឆ្នាំ 2021 នៅតាម បណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 89 និងលេខ90 នៅចំណុចរង្វង់មូលវិមាន ជ័យជំនះ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងនិងខេត្យកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ ខៃ អាយុ 26 ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពខាងលើដដែលបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកគុបពាក់ស្លាកលេខ F.06 62 ភព1 ពណ៌ខៀវបើកបរក្នុងដំណើរការពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុមាន រថយន្តធន់ធំមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ធំ 3 A 1364 បើកបរដោយបុរសឈ្មោះ សោម សាវី អាយុ 37 ឆ្នាំមានទីលំនៅភូមិបំបិទ ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីជើងទៅត្បូងក្នុងដំណើរស្របទិសគ្នា ហើយក៏បានវ៉ានិងម៉ូតូប៉ុន្តែវ៉ាមិនទាន់ ផុតក៏បានកៀរអ្នកជិះម៉ូតូបណ្ដាលឱ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរនិងរថយន្តយកទៅរក្សាទុកនៅអធិការ នគបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី  ដោយឡែកសាកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ លោកស្រី សាន ផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *