ទីបំផុតសមត្ថកិច្ចចាប់បានមន្ត្រីកងរាជអាវុធហត្ថ ដែលប្រើអំពើហិង្សាលើអតីតប្រពន្ធនៅស្រុក សណ្តាន់ខេត្តកំពង់ធំបានហើយ

ខេត្តកំពង់ធំ៖ ប្រិយមិត្តប្រាកដជាចាំបានហើយថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានករណីអំពើហិង្សាមួយ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ស៊្រន ពេជ្ររស្មី ដែលត្រូវគេស្គាល់ថាជា មន្ត្រី អាវុធហត្ថខេត្ត កំពង់ធំដែលចាក់ទៅលើ អតីតភរិយា ជាច្រើនកាំបិត នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ក្រោយពីជនសង្ស័យ( ស៊្រុន ពេជ្ររស្មី ) បានរត់គេចខ្លួនអស់រយះពេលប៉ុន្មានថ្ងៃមកនេះទីបំផុត សមត្ថកិច្ចយើងនៅតែវែកមុខចាប់ខ្លួនបាននៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២១ ម្សិលមិញនេះតែម្តង ។

ដូចពាក្យចាស់លោកពោលថា ឈាម ស្រែក ស្បែកហៅមែន ! ជាពិសេសជនដែលប្រព្រឹត្ត បទល្មើសគឺ មិនអាចគេចផុតពីសម្នាញ់ច្បាប់នោះឡើយ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកនេះថា ៖ បុគ្គលដែលប្រព្រឹត្ត ខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ! ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួនអោយបាន ដើម្បីយកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ពេលនេះបញ្ជាក់ពីការពិតអំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្ត តាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវ តែបង្ក្រាប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *