ខេត្តស្វាយរៀង៖ ឯកឧត្តម បណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ ក្នុងឱកាសចុះពិនិត្យ ការងារ យក សំណាកលើកទី៣ ដល់ កម្មករ កម្មការនី រោងចក្រ យូលី១ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស សាន តុង ក្រុង បាវិត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ នេះ ចូលរួម អម ដំណើរ ឯកឧត្តម បណ្ឌិត មាន លោក វេជ្ជបណ្ឌិត គុជ ស៊ីថា អនុ ប្រធាន មន្ទីរសុខា ភិបាល ខេត្ត ទទួលបន្ទុក បច្ចេកទេស ជំងឺ កូវីដ-១៩ លោក វេជ្ជបណ្ឌិត ទែន សាបុណ្យ អនុ ប្រធាន មន្ទីរ សុខាភិបាលខេត្ត ទទួល បន្ទុកការងារ រុករក ស្រាវជ្រាវ ជំងឺ កូវីដ-១៩ និង លោកវេជ្ជ បណ្ឌិត អុឹម បុត្រ ប្រធាន ផ្នែក ចត្តាឡីស័ក ។
ឯកឧត្តម បណ្ឌិត កែរ រដ្ឋា បាន ជម្រាបជូន អ្នក សារព័ត៌មាន យើង ថា ចាប់ តាំង ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ យក សំណាកបាន យក សំណាក កម្មករ កម្មការនី ចំនួន ២.៥១១នាក់ និង បាន រកឃើញ ករណី វិជ្ជមាន ចំនួន ៣៤៨នាក់ ។ រោង ចក្រ ចំនួន ៧ នៅក្នុង តំបន់ សេដ្ឋកិច្ច ពិសេស សាន តុង ដែល បាន យកសំណាក មាន រោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និង រោងចក្រ អូខ្លូត តំបន់ សេដ្ឋកិច្ច ពិសេស មេន ហាធិន មាន រោងចក្រ សាន់ ហ្វេង រោង ចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយ និង តំបន់ សេដ្ឋកិច្ច ពិសេស តាយសេង មាន រោងចក្រ អេអិនជេ ។ ចំពោះប្រភព ចម្លង មាន ការ ពិបាក សន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធ ធ្វើ ការ រោងចក្រ ផ្សេង គ្នា បើមាន វិជ្ជមាន នឹង ចម្លង គ្នា ហើយ ចម្លង ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ មានរោង ចក្រ ខ្លះ ថៅកែ រោងចក្រ អនុវត្តតាម SOP ត្រឹម ត្រូវ ឃើញ ថា ពុំមាន ការចម្លង ទេ ។
ឯកឧត្តម បណ្ឌិត កែរ រដ្ឋា បាន អំពាវនាវ ដល់ប្អូនៗ ក្មួយ ៗ កម្មករ កម្មការនីរោងចក្រ គួរ តែ ធ្វើ ចត្តាឡីស័ក នៅ ក្នុង រោង ចក្រ មិន គួរ ទៅ ចម្លងរោគដល់ប្តី ប្រពន្ធ កូន ឪពុកម្ដាយ បង ប្អូនរបស់ ខ្លួនទេ។ ប្រសិន បើ ចត្តាឡីស័ក នៅ ក្នុង រោង ចក្រ វា ពិបាកតែម្នាក់ ឯង ប៉ុន្តែ បើ សិន ជា ទៅ ផ្ទះ នឹង អាច ចម្លងរោគដល់ ច្រើន គ្នា និង អាច មន្ត្រី ជំនាញ យក អ្នក ពាក់ព័ន្ធ ជា ច្រើន ទៀតទៅធ្វើ ចត្តាឡីស័ក ។
ឯកឧត្តម បណ្ឌិត បាន កោត សរសើរ ដល់ប្អូនៗ ក្មួយ ៗ កម្មករ កម្មការនី មួយ ចំនួន ដែល ស្នើសុំ ធ្វើ ចត្តាឡីស័ក នៅ ក្នុង រោងចក្រ ដោយសារ ពួកគាត់ យល់ ដឹង ពុំចង់ ចម្លងរោគដល់ ក្រុម គ្រួសារ របស់ ពួកគាត់ ហើយ ពួកគាត់ បាន បញ្ជាក់ ថា នៅ ក្នុង រោងចក្រ ត្រូវ បាន ថៅកែ រោងចក្រ គិតគូរ តាំង ពី ការហូបចុក និង កន្លែង ស្នាក់ នៅ និង មិន មាន ការ កាត់ ប្រាក់ ខែ ទៀតផង ។
ឯកឧត្តម បណ្ឌិត កែរ រដ្ឋា បាននាំ នូវ ពាក្យ ផ្តាំ ផ្ញើ ពីសំណាក់ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាង រាស្ត្រមណ្ឌលស្វាយរៀង និង ជាប្រធានក្រុម ការ ងារថ្នាក់ ជាតិ ចុះជួយ ខេត្ត ស្វាយរៀង និងឯក ឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និង ជាប្រធាន គណៈកម្មការ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ-១៩ ខេត្ត សូម កម្មករ កម្មការនី រោងចក្រ គោរព ឱ្យ បាន នូវ វិធានការ ចត្តាឡីស័ក ដែល ក្រ សួង សុខាភិបាលដាក់ចេញ ជា ពិសេសវិធានការ ៣កុំ ៣ការពារ របស់ សម្តេច តេជោ ហ៊ុន សែន ។ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន និង ឯក ឧត្ដម ម៉ែន វិបុល អភិបាលខេត្ត សូម ប្រសិទ្ធ ពរ ជ័យ ដល់ ក្មួយ ៗ កម្មករ កម្មការនី មាន សុខភាពល្អ ជៀស ឆ្ងាយ ពី ជំងឺ កូវីដ-១៩ ដ៏កាច សាហាវ នេះ ។
ឯកឧត្តម បណ្ឌិត បាន ផ្តល់ រាយការណ៍បញ្ជាក់ថា រហូតដល់ ថ្ងែ នេះ មាន អ្នក ជំងឺ កូវីដ-១៩ ចំនួន សរុប ៨២០នាក់ ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជា ជនជាតិ ខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព ចំនួន 4,365នាក់ ស្រី 1,277នាក់ ។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,388នាក់ ក្នុង នោះ អ្នក បញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,318នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 70នាក់។ លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 8,509នាក់ ស្រី 3,481នាក់ និងយកសំណាកលើកទី២ សរុប 2,231នាក់ ស្រី 834នាក់ ហើយ និងយកសំណាកលើកទី៣ សរុប 46នាក់ ស្រី 25នាក់ ៕ដោយ សាយ ហ្គន

