សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ពីបទចែកចាយរូបអាសអាភាសរបស់អតីតសង្សាររបស់ខ្លួន

កណ្តាល ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិលស្រាលខេត្តនាថ្ងៃទី២៨ឧសភាឆ្នាំ២០២១ បានស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីផលិត និងចែកចាយរូបភាពអាសអាភាស បង្កឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៧នាទី ចំណុចផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឡន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ (ឃាត់ខ្លួន) មុខរបរជាងថត មានទីលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រើលេខទូរសព្ទ ០៧០ ៦៥៥ ៧៨៥ / ០៧០ ៨៦៤ ៨៤០ និង ប្រើគណនីហ្វេសប៊ុកឈ្មោះ Bong Cheath មានដាក់តាំងរូបដើមត្រសក់ (ជាអតីតសង្សាររបស់ នារីរងគ្រោះ) ។

វត្ថុតាងចាប់យករួមមាន ១-ម៉ុតូមួយគ្រឿងម៉ាក SUZUKI SMASH110 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CC-8130 លេខតួ E48-132638 លេខម៉ាស៊ីន E48-132638,២-ទូរសព្ទម៉ាក Iphone X មួយគ្រឿង ពណ៌ស,៣-ក្រដាសលេខទូរសព្ទ 096 7545550 មួយសន្លឹកនិង៤-ក្រដាសកត់អក្សរ Bongcheath123 មួយសន្លឹក ។

សមត្ថកិច្ចបន្តថា កាលពីឆ្នាំ២០១៤ ជនរងគ្រោះ និង ជនសង្ស័យ មានទំនាក់ទំនងស្នេហានឹងគ្នា បានរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០១៩ ,ជនរងគ្រោះបានដឹងថា ជនសង្ស័យមានប្រពន្ធ និងកូនពីរនាក់។ ក្រោយដឹងថាជនសង្ស័យមានប្រពន្ធ និងកូន ហើយជនរងគ្រោះ ក៏សុំចែកផ្លូវគ្នាម្តងហើយម្តងទៀត ប៉ុន្តែជនសង្ស័យមិនព្រមនោះទេ។

ជនរងគ្រោះបានឱ្យដឹងទៀតថា រៀងរាល់ដងដែលនៅដេកជាមួយគ្នា គឺឈ្មោះ ហ៊ួរ សុជាតិ តែងតែលួចថតរូបអាក្រាតកាយ និងវីដេអូ រាល់ពេលខ្លួនបានដេកជាមួយគ្នា ,ពេលដែលជនរងគ្រោះបានដឹង ហើយបានឱ្យជនសង្ស័យលុបចេញ ,ប៉ុន្ដែមិនព្រមលុប គឺទុកគំរាមមកលើជនរងគ្រោះជានិច្ច។

លុះដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ ឈ្មោះ ឡន ដាលីន បានបើកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Sarak Samrab លេងដូចសព្វដង ស្រាប់តែឃើញមានការផ្ញើរូបថតអាក្រាតកាយ និងវីដេអូរួមរ័កគ្នារវាង ឈ្មោះ ហ៊ួរ សុជាតិ និងឈ្មោះ ឡន ដាលីន នៅក្នុងផ្ទះសំណាក់ មួយកន្លែង (ឈ្មោះ ហ៊ួរ សុជាតិ ជាអ្នកលួចថត)ផ្ញើទៅគណនីហ្វេសប៊ុក ជាច្រើនទៀតតាមរយៈ Messager របស់ជនរងគ្រោះ។

នាងបន្តថា ពេលនោះជនរងគ្រោះ បានឆែកមើលគណនីហ្វេសប៊ុក របស់ខ្លួនទើបដឹងថា ជនសង្ស័យលួចចូលប្រើគណនីហ្វេសប៊ុក របស់ខ្លួន ក្នុងការចែកចាយវីដេអូអាសអាភាស របស់ជនរងគ្រោះ ខាងលើទៅគណនីហ្វេសប៊ុកផ្សេងទៀត ។ ជនរងគ្រោះបានបញ្ជាក់ទៀតថា មានតែជនសង្ស័យប៉ុណ្ណោះ ដែលមានរូបភាពអាក្រាតកាយ និងវីដេអូនេះ ហើយជនសង្ស័យ ធ្លាប់បានគំរាមគំហែងជនរងគ្រោះថែមទៀតផង។

តាមការបំភ្លឺពីម្ចាស់Facebook ឈ្មោះ Sarak Semrab(ជនរងគ្រោះ) បានឱ្យដឹងថា ឈ្មោះ ហ៊ួរ សុជាតិ បានថតរូប អាក្រាតកាយ និងវីដេអូ ដែលដេកជាមួយជនរងគ្រោះ ផ្ញើចែកចាយរូបភាពអាសអាភាស ទាំងនេះ ទៅឱ្យគណនី Facebook ជាច្រើនដែលមានឈ្មោះ ឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរៈ បុត្រ ដែលសុទ្ធតែបងប្អូន មិត្ដភក្ដិរបស់ជនរងគ្រោះ និងបានយករូបភាពទាំងនេះ ទៅប្រាប់គេនៅកន្លែងធ្វើការ របស់ជនរង គ្រោះទៀតផង ថែមទាំងគំរាមទារប្រាក់ពីជនរងគ្រោះ បើចង់ឱ្យលុបរូបថតអាក្រាតកាយទាំងនេះ គឺមួយសន្លឹក២០$(ម្ភៃដុល្លារ) ។

ចំណែកជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានលួចចូលលេង ក្នុងគណនីហ្វេប៊ុកឈ្មោះ Sarak Semrab ដែលជារបស់ជនរងគ្រោះឈ្មោះ ឡន ដាលីន និងបានចែកចាយរូបភាពអាក្រាតកាយ និងវីដេអូដែលខ្លួនបានដេករួមរ័កជាមួយជនរងគ្រោះ ទៅអោយគណនីហ្វេសប៊ុកជាច្រើនដែលមានឈ្មោះ សំអេង វួចឆេង ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ សុខ លាភ ភេទស្រី អាយុ១៩ឆ្នាំ និងឈ្មោះ អឿន ទាប ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង អស់គ្នា មានទីលំនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឈ្មោះឡាញ សូនី , ឈ្មោះ Da Ny , ឈ្មោះ ផាត់ ណាធីម ,ឈ្មោះ ខេន ស្អាត ,ឈ្មោះពន្លឺ ពន្លឺ ,ឈ្មោះ Sarath Sarath ,ឈ្មោះVeas Sna ,ឈ្មោះBong Nort ,ឈ្មោះBro Hong Kh ,ឈ្មោះCan Di ,ឈ្មោះPhat Vantong ,ឈ្មោះវិរះ បុត្រ។

ជនសង្ស័យឈ្មោះ ហ៊ួរ សុជាតិ ក៏បានសារភាពបន្តថា«ខ្លួនពិតជាបានទៅកន្លែងធ្វើការរបស់ជន រងគ្រោះជួបជាមួយឈ្មោះសរ វ៉ាន់នី ភេទស្រី អាយុ៣០ឆ្នាំ ហើយបានបង្ហាញរូបភាពអាក្រាតកាយ របស់ជនរងគ្រោះទៅឱ្យឈ្មោះ សរ វ៉ាន់នី បានឃើញ និងប្រាប់ទៅជនរងគ្រោះទៀតផង» ។

ជនសង្ស័យបានសារភាពបន្ថែមទៀតថា«មូលហេតុដែលជនសង្ស័យចែកចាយរូបភាពអាក្រាតកាយនិងវីដេអូ ដែលខ្លួនបានរួមរ័កជាមួយជនរងគ្រោះទៅឲ្យគណនីហ្វេសប៊ុកជាច្រើននោះគឺដោយសារខ្លួន បានមានទំនាស់ ជាមួយជនរងគ្រោះឈ្មោះ ឡន ដាលីន ដែលសុំផ្តាច់ទំនាក់ទំនងជាមួយខ្លួនព្រោះជន រងគ្រោះមានគូដណ្តឹង»។ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *