ភ្នំពេញៈ នេះបើយោងតាមរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ដែលទើបតែបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ១១ឆ្នាំ ពាក់ព័ន្ធរឿងប្រព្រឹត្ត អំពើពុករលួយលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូខេត្តពោធិ៍សាត់ ត្រូវបានលើកលែង ទោសឲ្យមានសេរីភាព។
លោក តុប ច័ន្ទសិរី វុធ ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនជាមួយនឹងអ្នកបើកបរ ពីរនាក់ទៀតនៅឯគេហដ្ឋាន របស់លោកក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១០ ពីបទពុករលួយជំរិតទារប្រាក់និងបង្ខាំងមនុស្សខុសច្បាប់។
តុលាការខេត្តពោធិសាត់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១បានកាត់ទោសអតីតព្រះរាជអា ជ្ញាតុលាការខេត្តឱ្យជាប់ពន្ធនាគារចំនួន១៩ឆ្នាំ ពីបទបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់។ ចំណែកអង្គរក្សពីរនាក់គឺឈ្មោះ រស់ សំណាង ផ្តន្ទាទោស ១៧ឆ្នាំ និងឈ្មោះ ឈិន វុទ្ធី ផ្តន្ទាទោស ១៥ឆ្នាំ។ចំណែកឈ្មោះ ពេជ្រ គុណយូ ដែលបានរត់គេចខ្លួន ឱ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ អំពីបទពុករលួយជំរិតទារប្រាក់និងបង្ខាំងមនុស្សខុសច្បាប់។
គួរបញ្ជាក់ថា លោក តុប ច័ន្ទសិរីវុធ ក្លាយជាទណ្ឌិតក្រោម អំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ លេខ៨០ ចុះថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៣ របស់តុលាការកំពូលដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់១៩ឆ្នាំ។ លោក តុប ច័ន្ទសិរីវុធ បានចូលបម្រើការងាររដ្ឋនាអំឡុងចុងឆ្នាំ១៩៨៣ និងត្រូវបាន តែងតាំងជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០១/ ២០០ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០១ ហើយក៏ត្រូវបានតែងតាំងមុខតំណែងថ្មីជាព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៨ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។ ហើយត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃអង្គចៅក្រមតែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ៕


