ឯកឧត្តម-ហ៊ុនម៉ាណែត-ផ្តល់ស្បៀងអាហារដល់គ្រួសារអតីតយុទ្ធជននិងជនពិការនៅកំពង់ធំ

នៅរសៀលថ្ងៃសុក្រទី២៨ ខែឧសភាឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយ​លោកអ៊ុត វណ្ណារ៉ា អភិបាលស្រុក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកប្រាសាទសំបូរ រួមនឹងសហការី បាននាំស្បៀងអាហារទៅសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជនពិការ និង គ្រួសារអតីតយុទ្ធជនពលីចំនួន ២០ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយរងផលប៉ះពាល់ ដោយសារការឆ្លងរីករាលដាលដល់មេរោគកូវីដ19 នៅវត្តអន្លង់គង ឃុំគោល ស្រុកប្រាសាទសំបូរ-ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះដែរក្រុមការងារយើងបាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ទៅជួយឧបត្ថម្ភជូនគាត់ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីចំនួនមួយកេស ត្រីខចំនួនមួយយួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ទឹកសុទ្ធចំនួនមួយយួរ និងថវិកាមួយចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *