ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥០នាក់បន្ថែមទៀតយោងតាមសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
សូមជម្រាបផងដែរថា៖ គិតត្រឹមថ្ងៃទី២៨.០៥.២០២១ ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងកូវីដ១៩ សរុប៧០៧នាក់(ស្រី៣៨៨នាក់) ជាសះស្បើយចំនួន៣៧៧នាក់(ស្រី១៥៤នាក់)
កំពុងសម្រាកព្យាបាល៣២៤នាក់ (ស្រី២៣២នាក់) ស្លាប់ចំនួន០៥នាក់ស្រី០២នាក់។
ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង៖ សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៥០ នាក់ខាងលើសូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ ហើយប្រសិនមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាននិងរួសរាន់ទៅយកវត្ថុវិភាគសំណាកឬទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤៧១២៥២២និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យខ្ចាប់ខ្ជួននូវវិធាការការពារតាមកសរណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕ដោយ សាយ ហ្គន

