ឃាត់ជនសង្ស័យម្នាក់តាមដីកាពីបទ«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល  ៖ ជនជាប់ចោទម្នាក់ត្រូវបានប៉ូលិសស្រុកលើកដែកឃាត់ខ្លួន នាថ្ងៃព្រហស្បត្តិ៍ទី២៧ ខែ ឧសភា ឆ្នាំ២០២១ តាមដីការបស់សាលាដំបូងខេត្តកណ្ដាលត្រូវចោទ ពីបទ«ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន»នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ  ស្រុកលើកដែក ខេត្តកណ្តាល។ ប៉ូលិសនិយាយថា កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ សហការជាមួយកម្លាំងប៉ូលិស ជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដោយមានបញ្ជាពីលោកអធិការដឹកនាំដោយលោក អនុសេនីយ៍ឯក វ៉េត វណ្ណី  អធិការរងទទួលផែនគ្រឿងញៀន បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួន ជនសង្ស័យម្នាក់ តាមដីកាឈ្មោះ លី   វ៉ាន់ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដ មានទីលំនៅ ភូមិ កំពង់ពោធិ៍ ឃុំ  កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៣១បគចខ/២១ ចុះថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១ របស់លោក ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ប្រព្រឹត្តនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ ២០២០។

បច្ចុប្បន្នករណីខាងលើនេះសមត្ថកិច្ចជំនាញ បាន បន្តចាត់ការតាមនីតិវិធីច្បាប់៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *