គ្រោះធម្មជាតិ! រន្ទះ បាញ់ សម្លាប់ មនុស្ស៣នាក់ រងរបួសធ្ងន់ ស្រាល ៥នាក់ នៅស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ

កំពង់ធំៈ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៌ និង៥នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារគ្រោះធម្មជាតិរន្ទៈបាញ់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៦និង ៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះចាំចំការ តំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់ និងរងរបួសធ្ងន់ស្រាល ៤នាក់  ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះរួមមាន៖  អ្នកស្លាប់  ទី១ ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ , ទី២  ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ,  ទី៣  ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ  សពទាំងនេះ រស់នៅ ភូមិឃុំកេីតហេតុខាងលេីនេះ  ។

សមត្ថកិច្ចបានបន្តថា  ជនរងគ្រោះរងរបួសធ្ងន់ស្រាល ៤នាក់  ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះរួមមាន៖  ទី១ ឈ្មោះ សួស គីម ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល)  ,  ទី២ ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសស្រាល)  ,  ទី៣  ឈ្មោះ ធួក និល ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់)  , ទី៤  ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ ៣៥ឆ្នាំ(របួសធ្ងន់)  ,  និងទី៥  ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ (របួសស្រាល)  ទាំងអស់គ្នារស់នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា  ជនរងគ្រោះខាងលេីនេះ  ជាក្រុមការងារចុះវាស់វែងផ្លូវលំនៅចំណុចតំបន់ខាងលើ ពេលមានភ្លៀងធ្លាក់ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង ។

ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយ អាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព។ សពត្រូវបានក្រុមគ្រួសារយកទៅផ្ទះរៀងៗខ្លួន រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបាន សមត្ថកិច្ច នគរបាលដឹកតាមរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ៕SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *