សមត្ថកិច្ចស្រុកអង្គស្នួលបង្ហាញមុខចោរចំនួន៣នាក់ដែលបានលួចដែកដាក់លើរ៉ឺម៉ក

កណ្តាល ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលបង្ហាញមុខនាថ្ងៃទី២៦ឧសភាឆ្នាំ២០២១ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចដែកនៅចំណុច ភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង៣០ នាទី រំលងអធ្រាត្រ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ាត ផល្លា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរយោធា នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន ដែកទីបជ្រុងចំនួន១២ដើម ,ដែកថ្នាំងអំពៅចំនួន០៧ដើម ,ដែករនាំងបង្អួចចំនួន០៣ផ្ទាំង ,ដែកលួសសំណាញ់ចំនួន០១ដុំ និងជណ្តេីរដេរ៉ាចំនួន០១ ។

ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ហ៊ុល រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិស្វាយឧត្ដម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាមេក្លោង ឃាត់ខ្លួន,២-ឈ្មោះ ឈួន វ៉ាន់ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)និង៣-ឈ្មោះ ណុច ចាន់វិនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យករួមមាន ដែកទីបជ្រុងចំនួន១២ដើម ,ដែកថ្នាំងអំពៅចំនួន០៧ដើម,ដែករនាំងបង្អួចចំនួន០៣ផ្ទាំង,ដែកលួសសំណាញ់ចំនួន០១ដុំ,ជណ្តេីរដេរ៉ាចំនួន០១ និង ម៉ូតូសណ្ដោងរឺម៉កចំនួន០១គ្រឿង (ជារបស់ជនសង្ស័យ)។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទួលព្រេជ បានសហការជាមួយកម្លាំងប្រជាការពារហើយចេញល្បាតនៅតាមភូមិសាស្រ្ដ, ពេលល្បាតដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យនិងបក្ខពួកមានគ្នាបីនាក់កំពុងតែលើកដែកដាក់រ៉ឺម៉ក ហើយកម្លាំងប៉ូលិសប៉ុស្ដិ៍បានហៅជនសង្ស័យទាំងបីនាក់ដើម្បីសួរនាំ។

ពេលនោះជនសង្ស័យឈ្មោះ ហ៊ុល រស្មី បានសារភាពថា «ដែកនៅលើរ៉ឺម៉កទាំងអស់នោះខ្លួននិងបក្ខពួកបានធ្វើសកម្មភាពលួចចេញពីកន្លែងកើតហេតុ»។ ភ្លាមនោះសមត្ថកិច្ចបានទាក់ទងនិងជូនព័ត៌មានទៅជនរងគ្រោះជាម្ចាស់ការដ្ឋានដើម្បីមកដាក់ពាក្យបណ្ដឹង។

សមត្ថកិច្ចបន្តទៀតថារហូតដល់ម៉ោង០៩និង៣០នាទីព្រឹកទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលទួលព្រេជ ហើយកម្លាំងប៉ូលិសផ្នែកជំនាញកសាងសំណុំរឿង  បញ្ជូនទៅតុលាការតាមនីតិវិធី៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *