ដោយអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ក្នុងការឧត្ថម្ភថវិកាជូនដល់សមាជិកសមាគមន៍ និងស្វាមី ភរិយាដែល បានទទួលមរណៈភាព។

ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញគណៈកម្មាធិការមូលដ្ឋា ន  នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស្រ៊ី សុវណ្ណ ស្នងការរង  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន បានធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមជូនដល់១-  លោកស្រី ប៉ែន សុនី ត្រូវជាភរិយារបស់សព លោកវរសេនីយ៍ត្រី កែវ សុផង់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី នៃ អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជម្ងឺគាំងបេះដូងនូវថវិកាចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ។

២-  លោកស្រី កង សុី ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក នង ផន នាយរងប៉ុសិ៍ដនគរបាលរដ្ឋបាលខ្លុងពពក នៃ អធិការដ្ឋាននគរបាលស្រុកទឹកផុស ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយគ្រោះថ្នាក់ចរាចរណ៍នូវថវិកាចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ។

 

៣-  លោកស្រី សំ គឹមសុខ ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក គង់ ប៊ុនលី អតីតមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ប្អេរ  នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយជម្ងឺមហារីកពោះវៀននូវថវិកាចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ។

 

៤-  លោកស្រី ទិត វាសនា ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក រស់ សិទ្ធី អតីតនាយផ្នែកគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុល ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយជម្ងឺថ្លើមនូវថវិកាចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ។

 

៥-  លោកអនុសេនីយ៍ឯក មុី ចន្ថា នាយរងផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកទឹកផុសត្រូវជាស្វាមីរបស់សព លោកស្រី វង្ស ធា ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២១ ដោយគ្រោះថ្នាក់ចរាចរណ៍នូវថវិកា ២,០០០,០០០ រៀល (ពីរលានរៀល) ។

ក្នុងឱកាសនោះ  លោកឧត្តម សេនីយ៍ត្រី ស្រ៊ី សុវណ្ណ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង  បាន ពាំ នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោម ស  ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជា ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត  នេត  សាវឿន  អគ្គស្នងការនគរបាលជាតិ  និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកអោយរស់នៅបានសមរម្យ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *