ព្រះវិហារៈ នារសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រះវិហារ បានរៀបចំកម្មវិធីប្រជុំពិភាក្សាការងារមួយចំនួន ការត្រួតពិនិត្យការងារសាងសង់ ស្នាក់ការគណបក្ស សង្កាត់ប៉ាលហាល ព្រមទាំងទូទាត់ចំណូលនិងចំណាយថវិការក្នុងការសាងសង់ ផ្សព្វផ្សាយដោយសង្ខេប នូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ពង្រឹងការងារមួយចំនួនរបស់គណៈបក្ស ។
វិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តម សួន ខាំឡ ប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ និង ឯកឧត្តម ស៊ុនចាន់ដារ៉ា អនុប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ ។
និងសមាសភាពចូលរួមមានសមាជិកក្រុមប្រឹក្សាក្រុង ក្រុមការងារគណបក្សខេត្តចុះជួយក្រុងនិង សង្កាត់ទាំងពីរ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រុង – ប្រធាន អនុប្រធានគណបក្សសង្កាត់ ទាំងពីរផងដែរ។ លើសពីនេះ ឯកឧត្តមប្រធានអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង បានផ្ដល់ថវិកាចំនួន ៥ លានរៀល សម្រាប់សាងសង់ស្នាក់ការគណបក្សសង្កាត់ប៉ាលហាល រួមនិង លោកអាង សុទ្ធី ប្រធានក្រុមការងារចុះជួយសង្កាត់ប៉ាលហាល បានផ្ដល់ថវិកាចំនួន ២ លានរៀល សម្រាប់សាងសង់ស្នាក់ការសង្កាត់ប៉ាលហាលនេះផងដែរ ។ដោយ សេង ពិសិដ្ឋ

