ក្រោយផ្អើលករណីកម្មកររត់ចេញពីរោងចក្រ បន្ទាប់ពីមានអ្នកធ្វើតេស្តឃើញកូវីដ ពេលនេះអភិបាលខេត្តស្វាយរៀង បានចេញមកបញ្ជាក់ហើយថា មិនមែនជាការពិតទេ

ខេត្តស្វាយរៀង៖មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលរោងចក្រនេះត្រូវបានរកឃើញថាមានផ្ទុះ ការឆ្លងរីករាលដាលកូវីដ១៩នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J)  ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ ប្រមាណជិត១ពាន់នាក់ក្នុងនោះរកឃើញជំហាន ដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩។ការនាំគ្នាសម្រុកចេញនេះគឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយក ជំងឺកូវីដ១៩ ទៅវិញ។សកម្មភាពនេះក៏ផ្ទុយពីច្បាប់ផងដែរ ក្នុងករណីពួកគេមិនព្រមសហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន ។ យ៉ាងណាក៏ដោយក្រោយពីមានការ បង្ហោះវីដេអូនេះ ហើបើតាមរយៈទំព័រហ្វេសបុកប្រឆាំងព័ត៌មានក្លែងក្លាយ-កម្ពុជាបានបង្ហោះសារ ឲ្យដឹងថា៖«អភិបាលខេត្ត ស្វាយរៀង បាន បដិសេធថា៖ រូបភាព វិ ដេ អូ ដែល ប្រព័ន្ធ សារព័ត៌មាន មួយចំនួន បាន ផ្សព្វផ្សាយ ថា អាជ្ញាធរ ធ្វើតេស្ដ កម្មករ ប្រមាណ មួយ ពាន់ នាក់ នៅ រោងចក្រ មួយ ក្នុង ខេត្តស្វាយរៀងរកឃើញ វិជ្ជមាន កូ វីដ ១៩ ជិត ៦០ នាក់ ស្រាប់តែ កម្មករ នាំគ្នា សម្រុក ចេញពី កន្លែង យក សំណាក គឺ មិនមែនជា ការពិត ទេ ។លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង បានបញ្ជាក់ក្រុមអ្នកសារព័ត៌មាននៅ ព្រលប់ ថ្ងៃទី ២៦ ខែឧសភា នេះ ថា ក្រុមគ្រូពេទ្យ បាន យក សំណាក កម្មករនៅ រោងចក្រ អេ អេ ន ជេ ខេ ម បូ ឌា (A and J) តំបន់ សេដ្ឋកិច្ច ពិសេស តា យ សេង ក្រុង បាវិត ខេត្តស្វាយរៀង ចំនួន ១០៨ នាក់ ដោយ ក្នុងនោះ រកឃើញ ៥៤ នាក់ មាន វិជ្ជមាន កូ វីដ ១៩ និង ដឹក យកទៅ ព្យាបាល ភ្លាម ។លោក បាន បញ្ជាក់ថា “ អ្នក នាំគ្នា រត់ នៅ រោងចក្រ ផ្សេង ទេ ។ គាត់ ឃើញ  គេ យក សំណាក គាត់ ស្មានថា យក សំណាក ពួកគាត់ ទៀត ហើយ គាប់ ជួន ដល់ ម៉ោង គាត់ ចេញពី ធ្វើការ ផង ក៏ នាំគ្នា សម្រុក ចេញមក ខាងក្រៅ ហើយ វា ច្រឡំ ចឹ ង ទេ ។ មុខសញ្ញា ដែល យើង យក គឺ តែ ពីរ អគារ នៅ រោងចក្រ អេ អេ ន ជេ មិនបាន ២០០ នាក់ ផង ហើយ អគារ មិន ពាក់ព័ន្ធ នឹង កូ វីដ យើង ទៅយកធ្វើ អី ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *