ព្រះវិហារៈ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត បានអញ្ជើញជាអធិតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំគណ បក្សថ្នាក់ខេត្ត/ស្រុក ឃុំ/សង្កាត់ និងបណ្ដាថ្នាក់ដឹកនាំពីគ្រប់សាខាទាំងអស់ក្នុងខេត្ត។ បន្ទាប់ពីមតិបើកអង្គប្រជុំ និងការអាននូវសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ បានជំរុញដល់សមាជិក សមាជិការនៃកិច្ចប្រជុំទាំងអស់បង្កើនការយកចិត្តទុកដាក់ បន្តថែរក្សាការពារ និងបន្តការទប់ស្កាត់ការ រីរាលដាលនៃជម្ងឺកូវីដ១៩ ដោយអនុវត្តឲ្យបាននូវ៣កុំ និង៣ការពារ និងបន្តពង្រឹងដល់គ្រប់បណ្ដា បក្សប្រជាជនទាំងអស់ក្នុងមូលដ្ឋានដើម្បីចូលរួមយកភាពឈ្នះក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។ ឯកឧត្តមសង្កត់ធ្ងន់ទៅលើការពង្រឹងសេវាសាធារណៈ និងសុខភាពសាធារណៈ ថ្នាក់ស្រុកត្រូវជម្រុញ និងក្ដាប់ឲ្យបានពីស្ថិតិក៏ដូចជាសន្ទស្សន៍ឲ្យបានជាក់លាក់ដោយមានក្រុមយុវជនចូលរួមសហការអនុវត្តន៍។ ឯកឧត្តមបានបន្ថែមទៀតថា នៅសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ និងរៀបចំពិធីបញ្ចុះបឋមសិលាសាសងអាគាមន្ទីរពិសោធន៍នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅមុនពេលបោះឆ្នោត។ នេះគឺគោលបំណងទ្រ ទ្រង់វិស័យសុភាពសាធារណៈជូនប្រជាពលរដ្ឋ។មានប្រសាន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូល ដ្ឋានខេត្ត ព្រះវិហារ បានពាំនាំនូវការផ្ដាំផ្ញើ និងសួសុខទុក្ខពីសំណាក់សម្ដេចតេជោប្រធានគណបក្ស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ ឯកឧត្តមបានជម្រុញឲ្យមានការបន្តថែរក្សាឲ្យបាននូវ៣កុំនិង៣ការពារដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ និងបង្កើនការអនុវត្តន៍ឲ្យសកម្មក្នុងការសហការ គ្រប់បណ្ដាញពាក់ពន្ធ័ ទាំងអស់របស់គណបក្សក្នុងចរន្តនៃចលនាសកម្មក្នុងមូលដ្ឋាន ដោយត្រូវមានផែនការ និងកម្មវិធី ច្បាស់លាស់ក្នុងការចុះជួបស៊ីជម្រៅជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន តាមផ្ទះដើម្បីរក្សាបាន និងពង្រីកបន្ថែមនូវជំនឿមកលើគណបក្ស និងគាំទ្រគណបក្ស ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តសមាជិក១រូបគឺជាសំលេងគាំទ្រមួយសន្លឹក។ ឯកឧត្តមបានជម្រុញឲ្យមានការចុះមូលដ្ឋានឲ្យដិតដល់ដើម្បីទទួលបាននូវភាពឈ្នះនាពេលបោះឆ្នោតខាងមុខ។

