ព្រះវិហារៈ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានដឹកនាំមន្រ្តីរាជការមួយចំនួន អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្ត ចុះត្រួតពិនិត្យមើលក្រុមការងារនៃមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងជួសជុលស្ដាឡើងវិញនូវផ្លូវថ្នល់ ដែលមានការខូចខាតរយៈពេល កន្លងមក ស្ថិតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បី សម្រួលដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរនិងងាយស្រួលដឹកជញ្ជូនកសិផល ទៅរកទីផ្សា ផងដែរ។
លោក សំ លាងទ្រីប្រធានមន្ទីរសាធារណៈការខេត្ត បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីថ្នាក់ ដឹកនាំជាពិសេស ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តធ្វើយ៉ាងណាត្រុវតែជុសជុលកែ សម្រួលផ្លូវក្នុង តំបន់ជនបទក៍ដូចតំបន់ដាច់ស្រយាលដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរពីភូមិ១ ទៅភូមិ១ ជាពិសេសការដឹកជញ្ជូនស្រ្តីឆ្លងទន្លេ អ្នកជម្ងឺ ទៅរកមណ្ឌលសុខភាពផងដែរ។
នាឪកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រគល់ជូននូវអំណោយជា គ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ត្រីខ ម៉ី ទឹកត្រី ប៊ីចេង ទឹកស៊ីអ៊ីវ ម៉ាស់ អាកុល រួមទាំងថវិកា ១,០០០,០០០៛ ទុកសម្រាប់ការហូបចុកដល់ក្រុមការងារ និងសូមឪ្យថែរក្សាមានសុខភាពបានល្អ ជៀសផុតពី ជំងឺកូវីដ-19ផងដែរ៕ដោយ សេង ពិសិដ្ឋ

