ប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន បានដឹកនាំក្រុមការងារនាំយកថវិកាសមាគមន៍ មិត្តកសិកម្មកម្ពុជាចំនួន 18 លានរៀលជូនដល់គ្រួសារសពចំនួន 3 គ្រួសារ នៅក្នុង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើនិងខណ្ឌរដ្ឋបាលជលផល រួមនិងប្រធាន-អនុប្រធានការិយាល័យជំនាញក្រោមចំណុះមន្ទីរបាននាំអំណោយថវិកាសមាគមមិត្តកសិកម្មកម្ពុជាបាននាំយកថវិការចំនួន១៨លានរៀលមកផ្តល់ជូនគ្រួសារសពចំនួន៣គ្រួសារ ដែលមានឈ្មោះដូចខាងក្រោម:

១-សពលោក នូ សារុន អតីតអនុប្រធានមន្ទីរចំនួន៦លានរៀល ,

២-សពលោកស្រី វ៉ាត ស៊ីមន អតីតប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកចំនួន៦លានរៀល,

៣-សពលោក ឪក សុទ្ធី មន្រី្តចូលនិវត្តន៏ការិយាល័យក្សេត្រសាស្រ្តចំនួន៦លានរៀល នៅអាគាររដ្ឋបាលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។

ជាចុងក្រោយ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង លោកងិនហ៊ុនក៏បានផ្ដាំផ្ញើក្រុមគ្រួសារសពទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំនិងអនាម័យខ្លួនឲ្យបានល្អដើម្បីចូលរួមចំណែកការទប់ស្កាត់នៃជំងឺកូវីដ19 ដែលកំពុងរាលដាល នៅក្នុងសហគមន៍យើង ត្រូវលាងដៃនឹងទឹកសាប៊ូអាកុល ជែលជាប្រចាំតាម ការណែនាំរបស់ក្រសួងសុខាភិបាលនិងតាមការណែនាំរបស់រាជរដ្ឋាភិបាល៣.កុំ.៣ការពារឲ្យបាន ខ្ជាប់ខ្ជួននិងប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕ដោយ លោកស្រី សាន ផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *