ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលជាកម្មករបម្រើការងារ នៅតាមរោងចក្រនិងប្រជាពលរដ្ឋ នៅក្នុងស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុសនិងក្រុងកំពង់ឆ្នាំង ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនិង មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូននិងជួយដោះស្រាយការលំបាកនានា ក្នុងគ្រួសារនិមូយៗ តាមជាក់ស្តែង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕ដោយ លោកស្រី សាន ផល្លា

