អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណ១ពាន់នាក់ជាង នៅរោងចក្រA and Jក្នុងក្រុងបាវិតខេត្តស្វាយរៀង រកឃើញវិជ្ជមានកូវីដជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាក

ខេត្តស្វាយរៀង៖(ព័ត៌មានបឋម)កម្មករកម្មការិនីនៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករកម្មការិនីរោងចក្រ ប្រមាណ១ពាន់នាក់ជាងក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩វិញត្រឡប់ទៅផ្ទះរាងៗខ្លួន។

ការនាំគ្នាសម្រុកចេញនេះគឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយកជំងឺកូវីដ១៩ ទៅវិញ។ សកម្មភាពនេះក៏ផ្ទុយពីច្បាប់ផងដែរ ក្នុងករណីពួកគេមិនព្រមសហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន។ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *