គ្រួសារសពសមាជិកសមាគមន៍អតីតយុទ្ធជន ទទួលប្រាក់បេឡាមរណៈសង្រ្គោះពីសមាគមន៍ខេត្ត

ព្រះវិហារៈ នៅរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារតំបន់សឹក , ក្រុមការងារខេត្ត ស្រុករួមជាមួយ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានឈ្មោះ អ៊ុក ឃាន ភេទប្រុស អាយុ៥៨ឆ្នាំ ជានិវត្តជន  និងជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ នៅក្នុងការចុះប្រគល់ប្រាក់បេឡាមរណៈសង្រ្គោះរបស់សមាគមននោះផងដែរ ឧត្ដមសេនីយទោ ប្រធានសមាគមនខេត្តបានពាំនាំប្រសាសនសួសុខទុក្ខនិងការជួយរំលែកទុក្ខពីថ្នាក់ដឹកនាំសមាគមនអតីតយុទ្ធជន ជាពិសេស សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារនៃសពអតីតយុទ្ធជន ដែលបានចូលរួមចំណែកការពារជាតិមាតុភូមិ ធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍនយ៉ាងរីកចម្រើនផងដែរក្រោមម្លប់សន្តិភាពនយោបាយ ឈ្នះ ឈ្នះ របស់ថ្នាក់ដឹកនាំកំពូលៗរបស់យើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *