រថយន្តកុងតឺន័របើកបរមិនប្រកាន់ស្តាំទៅបុករថយន្តយីហាន់ដាយដឹកទំនិញនិងចូលផ្ទះលក់បាយរងរបួសស្រាលម្នាក់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តកុងនឺន័របើកបរមិនប្រកាន់ស្តាំទៅបុករថយន្តធុនធំ(វេអង)ដឹកទំនិញបណ្តាលឲ្យចូលផ្ទះលក់បាយមួយកន្លែងតែសំណាងល្អម្ចាស់ផ្ទះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ៤ៈ៤៨ នាទី នៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ចន្លោះ គីឡូម៉ែត្រ 104.105 ស្ថិតក្នុងភូមិ ធ្លកឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ព៌ណ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E 5705 ធ្វើដំណើរពី ទិសដៅពីកើតទៅលិចយ៉ាងលឿន។

ប្រភពដដែលបានបន្តទៀតថា៖លុះមកចំណុចកើតហេតុខាងលើក៏រេចង្កូចមកខាងស្តាំបុករថយន្ត យីហាន់ដាយ (វេអង) ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ  3A 7439 ធ្វើដំណើរពីទិសដៅពីលិចទៅកើតបញ្រ្ចស់ទិសគ្នាបណ្តាលឲ្យរថយន្តវេអងរេចង្កូតចូលផ្ទះលក់បាយមួយកន្លែងខ្ទេចអីវ៉ាន់លក់ដូរតែសំណាងល្អមិនបង្កគ្រោះដល់ជីវិតនោះគ្រាន់តែម្ចាស់ផ្ទះលក់បាយរងរបួសស្រាលប៉ុណ្តោះហើយរថយន្តកុងតឺន័រមិនទាន់អល់ល្បឿនបន្តទៅបុកតូបលក់ដូរគេទុកចោលខ្ទេចទើបរថយន្តអស់ល្បឿន។ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អន សីយុន នៅភូមិឃុំកើតហេតុខាងលើបានរងរបួសស្រាល។រីឯអ្នកបើកបររថយន្តទាំង២ក្រោយពីបង្កហេតុរួចបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលទុករថយន្តនៅកន្លែងកើតហេតុហើយសមត្ថកិច្ចយករថយន្តមករក្សាទុកដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ។ មូលហេតុ រថយន្តកុងតឺន័រ បើកបរមិនប្រកាន់ស្តាំ បុករថយន្តយីហាន់ដាយ៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *