ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ផ្តល់សម្ភារ និងស្បៀងដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងតាមខ្នងផ្ទះ

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត  ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ បានអញ្ជើញនាំយកសម្ភារ និងស្បៀងអាហារដើម្បីប្រគល់ជូន សាលាស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងតាមខ្នងផ្ទះក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ រួមនឹងសមាជិកក្រុមការងារ ថ្នាក់ដឹកនាំ និងមន្រ្តី រាជការរដ្ឋបាលស្រុក មេឃុំ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ មន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ តែងតែគិតគូរយកចិត្តទុកដាក់ និងធ្វើការណែនាំដល់ក្រុមការងារ ត្រូវតែតាមដាន និងពិនិត្យលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ពិសេសនៅក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩ នេះ។

ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើ និងធ្វើការណែនាំដល់ក្រុមការងារទាំងអស់ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ តាមដានកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងកម្មករ កម្មការិនីដែលធ្វើការរោងចក្រ។

ក្នុងនោះត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការអនាម័យជាប់ជាប្រចាំតាមគ្រប់រូបភាព ជាពិសេសត្រូវ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

 

នៅបញ្ចប់ពិធីឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានអញ្ជើញប្រគល់ជូននូវសម្ភារ ដល់រដ្ឋបាលស្រុក រួមមាន៖

១. ម៉ាស់ ១០០ ប្រអប់          (៥ ០០០ ម៉ាស់)

២. អង្ករ ៥ ០០០ គីឡូក្រាម  (៥តោន)

៣. ទឹកបរិសុទ្ធ ២ ៤០០ ដប  ( ២០០ យួរ )

៤. មីម៉ាម៉ា ៧២ កេសតូច      (១២ កេសធំ)

៥. ត្រីខ ៦០០ កំប៉ុង            (៥០ឡូត៍) និង

៦. ទឹកស៊ីអ៊ីវ ៣០០ ដប         (៥០ យួរ) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *