ព្រះវិហារ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់អណ្តូងស្នប់ ចំនួន ២ អណ្តូង និងចែកអំណោយសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤០ គ្រួសារ ក្នុងឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្នុងពិធីប្រគល់អណ្ដូងស្នប់ និងចែកអំណោយនោះដែរ មានការចូលរួម ឯកឧត្ដម នន់ ចាន់វិទ្យា ប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករួមនិង អភិបាល ស្រុក ក្រុម ប្រឹក្សាស្រុក ភូមិ ឃុំ និងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ៕
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់ពលរដ្ឋនាពេលនោះ គឺជាអំណោយ របស់ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម បេសកកម្មដំណឹងល្អផងដែរ៕SPS

