អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យលួចខ្សែភ្លើងក្នុងរោចក្រទឹកស្អាតបញ្ចូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យលួចខ្សែភ្លើងក្នុងរោចក្រទឹកស្អាតបញ្ចូនទៅតុលាការ នៅរសៀលថ្ងៃទី25 ខែឧសភា ឆ្នាំ2021ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ចាការមូលដ្ឋនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូវ ណាក់ ភេទប្រុស អាយុ 25ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីមានពាក្យបណ្តឹងពីរោចក្រខាងលើ លោកដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅម៉ោង13,00នាទី ថ្ងៃទី24 ខែឧសភា ឆ្នាំ2021ម្សិលមិញនេះ។

លោក នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនមានគ្នា៣នាក់ ហើយខ្លួនជា អ្នកមើលផ្លូវ ឯជនសង្ស័យ2នាក់ទៀត ឈ្មោះ ហើម និងឈ្មោះវ៉ែន ជាអ្នកទំលុះជញ្ចាំងស័ង្ហសីចូលលួចខ្សែភ្លើងកាលពីយប់ម៉ោង11.00នាទីថ្ងៃទី23 ខែឧសភា ឆ្នាំ2021 តែត្រូវសន្តិសុខមកទាន់ ក៏នាំគ្នារត់គេចខ្លួន រហូតដល់សមត្ថកិច្ចឃាត់ខ្លួនគេតែម្តង។

ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យ02នាក់ទៀតកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *