រថយន្តដឹកទំនិញបើកបរលឿនដូចព្យុះប្រុងឆ្លងកាត់ភ្លើងស្តុបទៅបុកម៉ូតូប៉ើង និងឡាន រួចបន្តបុកផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំ

(បាត់ដំបង)÷គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោងជាង ៣:០០នាទីរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចភ្លើងស្តុបបាណន់ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាក្សីនិយាយថា÷ ដំបូងឡើយគាត់បានឃើញរថយន្តដឹកមាន់បើកបរយ៉ាង លឿនដូចហោះក្នុងទិសដៅពីលិច មកកើតដល់ទីតាំងកើតហេតុបានបុកស្ត្រីម្នាក់ជិះម៉ូតូប៉ើង រួចបានទៅបុករថយន្តតូច ១គ្រឿងទៀតដែលធ្វើដំណើរកាត់ទទឹងពីជើង ទៅត្បូង មិនតែប៉ុន្តែចុងក្រោយបានបង្កើនល្បឿនរ៉េចង្កួតទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នងថែមទៀត។

រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភព ៣E-២២៦៤ អ្នកបើកបរក្រោយពេល កើតហេតុបានរត់គេចខ្លួនបាត់ ចំណែកភាគីខាងរថយន្តម៉ាក VIGO ពណ៌ស្ក ពាក់ស្លាកលេខ ភព ២L-៩៥៤៤ បើកបរដោយស្ត្រីឈ្មោះយឹម សារឿន អាយុ ៤១ឆ្នាំ រស់នៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងស្ត្រីម្នាក់ទៀតម្ចាស់ម៉ូតូសេរី ២០១៧ មិនស្គាល់ឈ្មោះរងរបួស។ ភ្លាមៗនគរបាលបានចុះទៅវាស់វែងធ្វើកំណត់ហេតុ និងនាំយកវត្ថុតាងពាក់ព័ន្ធទាំងអស់ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តរងចាំភាគីបង្កចូលដោះស្រាយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *