ផ្ទះ២៥ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេ ជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនសមាជិកសមាគមន៍ អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះនិងជាសមាជិកគណៈ អចិន្ត្រៃសមាគមអតីតយុទ្ធជនកម្ពុជារួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេ នាធិការចម្រុះនិងជាសមាជិកគណៈអចិន្ត្រៃសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី​ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាអមដំណើរដោយអាជ្ញាធរខេត្ត ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា ប្រធានសមាគអតីតយុទ្ធជនខេត្តព្រះវិហារ និងក្រុមការងារបាន ចុះមកប្រគល់ផ្ទះចំនួន២៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេ ជោ ហ៊ុន សែន ប្រគល់ជូនដល់ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា បានថ្លែងថាសមាគមនអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ ដំណើរការទៅបានអាស្រ័យដោយមានគោលការណ៍ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតិតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា និងដោយមានការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តនិងជាប្រធាន កិត្តិយសសមាគមខេត្ត ទាំងស្មារតីនិងសម្ភារៈម្យាងទៀតក៏បាន សហការណ៍យ៉ាងល្អប្រសើរ ក្នុងគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ សម្រេចបានគួរជាទីមោតនៈ។ ជាក់ស្តែងនៅថ្ងៃនេះដែរសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារក៏ បានប្រគល់ផ្ទះចំនួន២៥ខ្នង ដែលទើបនិងសាងសង់រួចជូនដល់អតីតយុទ្ធជនដែលមានភាពខ្វះខាតផងដែរ។ ក្នុងឱកាសនោះ ដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ សមាជិកគណៈអចិន្ត្រៃសមាគម អតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍បានកោតសរសើរចំពោះការដឹកនាំ របស់ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានយកចិត្តទុកដាក់ការងារ បម្រើអតីតយុទ្ធជន និងប្រជាជន រួមទាំងការងារដឹកនាំបញ្ជានៅក្នុងអង្គភាពតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ ។ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះនោះដែរ ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំសេចក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែល លះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិរហូតមកដល់បច្ចប្បន្ន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ។

ឯកឧត្តមក៏បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានគិតគូរគ្រប់សព្វ បែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ  ដោយផ្តល់វ៉ាក់សាំងសម្រាប់សុខភាពដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលលុយមិនអាចទិញបាន តែត្រូវចូលរួមការពារឲ្យបាន ដើម្បីចៀសផុតពីជម្ងឺកូវិដ១៩ ទាំងអស់គ្នា ត្រូវគោរពអនុវត្តវិធានការ៣កុំ៣ការពារ របស់រាជដ្ឋាភិបាល ក៍ការណែនាំក្រសួងសុខាភិបាលផងដែរ៕ ដោយ សេង ពិសិដ្ឋ

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *