ឃាត់ជនសង្ស័យ៤នាក់,រត់រួចម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្ម

កណ្តាល៖ជនសង្ស័យ៤នាក់ចំណោម៥នាក់ពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្មត្រូវបានប៉ូលិសស្រុកមុខកំពូលឃាត់ខ្លួន នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១នៅចំណុចផ្ទះរបស់ឈ្មោះស្រេង លន់ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ០៥នាក់រួមមាន ១-ឈ្មោះ ម៉ៅ ពេក ភេទ ប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ជាប្ដីចុងរបស់ឈ្មោះស្រេង លន់ ស្នាក់នៅផ្ទះជួល(ចែអូន) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ(គេចខ្លួន),២-ឈ្មោះ ស្រេង លន់ ភេទស្រី អាយុ ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ទទួលផលចោរកម្ម (ឃាត់ខ្លួន),៣-ឈ្មោះ  ផុន សំអូន ភេទ ស្រី អាយុ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ទទួលផលចោរកម្ម (ឃាត់ខ្លួន),៥-ឈ្មោះឆន ឆិល ភេទប្រុស អាយុ៥១ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ទទួលផលចោរកម្ម (ឃាត់ខ្លួន)និង៥-ឈ្មោះ លុច លីម ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ មុខរបរយោធា(ពិការជើង)មានទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលផលចោរកម្ម (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក ម៉ូតូចំនួន០៦ គ្រឿងរួមមាន ១.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៥ ពាក់ស្លាកលេខ ព្រះសីហនុ 1C-2248 ,២.ម៉ូតូម៉ាកហុងដា VISTON ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1L-0097, ៣.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GG-2719 ,៤.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ 1O-5613 ,៥.ម៉ូតូម៉ាកហុងដា សង់ប៊ិចC110 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1CB-0507 និង៦.ម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BX-6659 ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិស ស្រុកមុខកំពូល និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកសេសសល់៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *