ព្រះវិហារៈផ្ទះចំនួន១៥ខ្នង របស់សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនសមាជិកសមាគមន៍អតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារនៅព្រឹកស្អែកនេះ តាមរយៈសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ
ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកបេសកម្មពិសេស និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕SPS

