សៀមរាបៈ ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំរហូតទទួល បានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើ ចរាចរកម្សាន្តលើដងផ្លូវជា លក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនា ពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។
ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាល គ្របដណ្តប់លើ ដងផ្លូវលាយឡំដោយសម្លេងសត្វយំពិរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ផងដែរ៕ ដោយ តាំង ហូ

