ខេត្តកំពង់ឆ្នាំង :ផ្លូវកៅស៊ូក្នុងខេត្តនៅចំណុចខាងលិចជាប់សួនច្បារដំរីសស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានរងការខូចខាតប្រវែងប្រមាណតែ១០០ ម៉ែត្រប៉ុណ្ណោះ ដែលពេល នេះបានក្លាយទៅជាថ្លុកត្រពាំងទៅហើយ ពិបាកធ្វើដំណើរយ៉ាងខ្លាំង ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញា ធរខេត្ត មេត្តាជួយជួសជុលផ្លូវខាង លើនេះដោយអនុគ្រោះផងចុះ ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវកៅស៊ូមួយខ្សែនេះ បានតភ្ជាប់តាំង ពីវិមានឯករាជ្យកណ្ដាល ក្រុងកំពង់ ឆ្នាំងរហូតសួនច្បារដំរីស ជាប់មកផ្លូវជាតិលេខ ៥ ដែលជាផ្លូវមានសា រៈ សំខាន់ផងដែរ ដែលអាចឲ្យប្រជា ពលរដ្ឋធ្វើដំណើរបានងាយស្រួលនៅក្នុងក្រុងកំពង់ឆ្នាំង មិនរាំងស្ទះដូចផ្លូវជាតិ លេខ៥ឡើយ ។ ដោយ ឡែកចំណុចដែលរងការខូចខាតខាងលើនេះមាន ប្រវែងប្រមាណតែ ១០០ម៉ែត្រប៉ុណ្ណោះ ដែលមានក្រឡុកជ្រៅៗប្រៀបបានដូចជាថ្លុកត្រ ពាំងទៅហើយ ពិតជាលំបាកធ្វើដំ ណើរណាស់ ។ ទាក់ទងនឹងការជួសជុលផ្លូវនេះដែរប្រជាពលរដ្ឋបានដឹងថា គឺផ្លូវកៅស៊ូក្នុងខេត្ត ដែលអត់លេខជាបន្ទុករប ស់រដ្ឋបាលខេត្តនិងក្រុងកំពង់ឆ្នាំងជាអ្នកគ្រប់គ្រងថែរក្សានិងជួស ជុល ។
ចំណែកផ្លូវដែលមានលេខគឺជាបន្ទុកជួសជុលដោយមន្ទីរសា ធារណការនិងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំង ។ ប្រជាពលរដ្ឋដែលរស់នៅម្ដុំចំណុចផ្លូវខូចខាតខាងលើនេះក៏បានឲ្យដឹងផងដែរថា ការខូចខាតផ្លូវនេះ ក៏បណ្តាលមកពីហាងខារ៉ាអូខេនិងលក់សាច់ក្លែមមួយចំនួននៅចំណុចនោះបានបង្ហូរទឹកពីតាមហាងចូលមកក្នុងលួជាប់ផ្លូវ ។ ប៉ុន្តែនៅពេលលូទឹកជាប់នផ្លូវនេះស្ទះអស់ទៅ ទឹកទាំងនោះក៏បានហូរ មកដក់លើផ្លូវកៅស៊ូ ទើបយូរៗទៅ បណ្ដាលឱ្យផ្លូវនេះរងការខូចខាតក្លាយជាថ្លុកត្រពាំ ងបែបនេះ ។
ដូចនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និងរដ្ឋបាលកំពង់ឆ្នាំង មេត្តាជួយពិនិត្យ ជួសជុ លផ្លូវនៅចំណុចខាងលើនេះដោយសេចក្តីអនុគ្រោះផងចុះ៕

