អាជ្ញាធរខេត្តកំពុងជួសជុល និងកសាងផ្លូវ២ខ្សែប្រវែងជាង៥គីឡូ ម៉ែត្រក្នុងតំបន់អភិវឌ្ឍន៍ថ្មីនៃទឹក ដីក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង :ផ្លូវ២ខ្សែប្រវែង ជាង ៥គីឡូម៉ែត្រ អាជ្ញាធរខេត្តកំពង់ឆ្នាំងកំពុងជួសជុល និងកសាងនៅ ក្នុង ទឹកដីអភិវឌ្ឍន៍ថ្មីនៃក្រុងកំពង់ ឆ្នាំង ជាប់ព្រំប្រទល់ស្រុករលាប្អៀរ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាព លរដ្ឋ ទោះបីឋិតនៅក្នុងបរិបទកូវីដ ១៩ ក៏ដោយ ។

លោក ឆាយ លាភា  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៤ ខែឧស ភានេះ បានឲ្យដឹងថា ក្រោមការដឹក នាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ទោះបីឋិតនៅក្នុងបរិប ទកូវីដក៏ដោយ ផ្លូវ២ខ្សែខាងលើនេះ ដែលមានប្រវែងប្រមាណ  ៥គីឡូ ម៉ែត្រ កំពុងបន្តជួសជុលនិងកសាងជារៀងរាល់ថ្ងៃ ។

ដោយឡែកផ្លូវ១ខ្សែ  មានប្រវែង ២៣២៥ ម៉ែត្រ មានទទឹង ១៣ម៉ែ ត្រ គឺជួសជុលនិងកសាងដោយមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងផ្លូវ ។ មួយខ្សែនេះ ជួសជុលចេញពី  ភូមិដំបូកក កោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មកលើរង្វង់មូលទូក ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។  មកដល់ពេលនេះផ្លូវមួយខ្សែខាងលើកំពុងធ្វើការជួសជុ លកសាងបានប្រ មាណ ៤០ ភាគ រយហើយ និងប្រហែលជានៅក្មុងខែកក្កដា  ឆ្នាំ២០ ២១ នេះ នឹងកសាងរួចរជាស្ថាពរ។

ដោយឡែក១ខ្សែទៀតមានប្រវែងប្រមាណជាង២ គីឡូម៉ែត្រ ទទឹង ប្រមាណ១២ម៉ែត្រ គឺបានកសាងថ្មីដោយក្រុមហ៊ុនឯកជនមួយផ្សេង ទៀត ដោយបានកសាងចេញពីភូមិថ្មី ( ដី ៤០ ហិកតា  ដែលធ្វើអនុប្រយោគកាត់ចេញពីតំបន់ដីលិ ចទឹក សម្រាប់ប្រមូលផ្ដុំជនជាតិវៀត ណាមឡើងពីផ្ទះបណ្ដែតទឹកមករស់នៅលើដីគោក ) ឃុំស្វាយជ្រុំ  ស្រុករលាប្អៀ ឆ្លងកាត់ដីសង្កាត់ខ្សាម មកដល់ផ្សារកំពង់ឆ្នាំងថ្មី ក្រុងកំពង់ឆ្នាំង ។  ផ្លូវមួយខ្សែនេះ  គឺកសាងបានប្រមាណ ៥០ ភាគ រយហើយ ។

សូមបញ្ជាក់ថា នៅលើដីអនុប្រយោ គ៤០ហិកតា ខែនេះ ត្រូវបានអាជ្ញា ធរខេត្តរៀបចំបង្កើតជា ភូមិថ្មីប្រមូ លផ្ដុំជនជាតិវៀតណាមដែលរស់ នៅលើផ្ទះបណ្ដែតទឹកក្នុងទន្លេឲ្យឡើងមករស់នៅលើគោក ។នៅចំណុចខាងលើនេះ ក៏បានរៀបចំឱ្យមានសាលារៀន សាលាបុណ្យមានប្រព័ន្ធទឹកស្អាត និងក៏បានតភ្ជាប់ប ណ្ដាញអគ្គិសនីរួចហើយផងដែរ ។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងសង្ឃឹមថានៅអំឡុងចុងឆ្នាំ២០២១ នេះផ្លូវ ២ខ្សែខាងលើនេះ នឹងធ្វើរួច រាល់ជាស្ថាពរ ដែលអាចឲ្យប្រជាព លរដ្ឋធ្វើដំណើរចេញចូលមកកាន់ក្រុងកំពង់ឆ្នាំង បានដោយងាយ ស្រួល ដែលនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដោយសារតែប្រទេសមានសុខសន្តិភាព ៕ដោយ លោកស្រី សាន ផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *