កំពង់ធំ៖បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រកាសតាម ចាប់ខ្លួនឈ្មោះ ស្រ៊ន ពេជ្ររស្មី ជាមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្តាន់ ពាក់ព័ន្ធការចាក់ប្រពន្ធ បណ្តាលអោយរងរបួសធ្ងន់ ។ នេះបើយោងតាមការចេញផ្សាយលើ Facebook ផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ស្រ៊ន ពេជ្រ រស្មី និង ប្រពន្ធ ឈ្មោះ គួច មួយ ហៀក បាន រៀប ការ ជាមួយគ្នា ត្រឹមត្រូវ តាមច្បាប់ មិនមែន ជា គូស្នេហ៍ លួចលាក់ អ្វី ទេ ។ ប៉ុន្តែ មួយរយៈ ពេល កន្លងមក អ្នក ទាំង ២នាក់ ចេះតែ មាន ទំនាស់ រកាំរកូស នឹង គ្នា រហូត មានទំនាស់ ពាក្យសម្តី គ្នា ផង ។ លុះ នៅ ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ពួកគេ បាន ឈ្លោះ គ្នា ម្តង ទៀត ហើយ សាច់ញាតិ ខាង ស្រី ក៏ ចេះតែ ហាមឃាត់ កុំឱ្យ ឈ្លោះ គ្នា ព្រោះ ខ្លាច ខ្មាសញាតិ ជិត ខាង ។
ការហាមឃាត់ ពី សំណាក់ សាច់ញាតិ ខាង នារី រងគ្រោះ នោះ គឺ ជនសង្ស័យ ហាក់ មិន ស្តាប់ តាម ទេ ។ ប៉ុន្តែ ផ្ទុយ ទៅវិញ ជនសង្ស័យ កាន់តែ ក ញ្ជ្រោល ខ្លាំង ឡើងៗ ហើយ បាន យក កាំបិត បន្ទោះ ចាក់ ទៅលើ នារី ជា ប្រពន្ធ បណ្តាលឱ្យ ត្រូវចំ ដៃ ឆ្វេង ចំនួន ២កាំបិត ដៃស្តាំ ចំនួន២កាំបិត និង កញ្ចឹងក ពី ខាង ក្រោយ ចំនួន ១កាំបិត។ ពេលនោះ សាច់ញាតិ ខាង នារី រងគ្រោះ បាន ចូលទៅ ជួយ ហើយ ជនសង្ស័យ ក៏ គេចខ្លួនតែម្តង ។ បច្ចុប្បន្ននារីរងគ្រោះ កំពុងស្ថិតនៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ៕SKS