មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់ យកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធទើបតែលែងលះ បណ្តាលរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅស្រុកសណ្តាន់

កំពង់ធំ ÷ អំពើហិង្សាមួយបានកើតឡើង នៅចំណុច ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ វេលាម៉ោងប្រមាណ ៧.៣០នាទីព្រឹក ថ្ងៃទី ២៣ ឧសភា ២០២១ បណ្តាលឲ្យស្ត្រីម្នាក់ ទទួលរងរបួសធ្ងន់ និង បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹក។

ប្រភពពីស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា ជនបង្កជាអតីតប្តី មាន ឈ្មោះ ស៊្រុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ធំ។

ស្ត្រីរងគ្រោះបានប្រាប់អោយដឹងថា ដំបូងឡើយជនបង្ក ស្រ៊ុន ពេជ្ររស្មី មកឈប់ម៉ូតូ មុខតូប ហើយស្រែកសួរថាកូន នៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថាកូននៅគេងក្នុងផ្ទះមិនទាន់ ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) និងជាងម្នាក់ទៀត កំពុងលាបថ្នាំផ្ទះ ភ្លាមនោះជនបង្កបានទាញកាំបិតមកប្រហារ មកលើរូបនាងតែម្តងដូចមានចេតនាទុកមុន ហើយស្រែកថា ហេតុអីបានជា ឲ្យគេចូលបន្ទប់មិនសុំការអនុញ្ញាត ពីគេជាមុនសិន។

គួរបញ្ជាក់ផងដែរថា ជនបង្ក ស៊្រុន ពេជ្យរស្មី រូបនេះ តែងតែប្រើអំពើហិង្សាជា ញឹកញាប់ ច្រើនលើក ច្រើនសារ រហូតមានការលែងលះ។

បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកសណ្តាន់ ដោយរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិត ខាងស្តាំពីរកាំបិត និង កញ្ចឹងក មួយ កាំបិតផងដែរ។ ដោយឡែកជនបង្កបន្ទាប់ពីធ្វើសកម្មភាព វាយប្រហា មកលើអតីតប្រពន្ធរួច បានរត់គិតខ្លួនបាត់ស្រមោល។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថា ពិតជាមានករណីហិង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ ប្រាកដមែន ហើយពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួន មិនទាន់ចាប់បាននៅឡើយទេ ប៉ុន្តែកម្លាំងរបស់លោក កំពុងតែធ្វើការតាមប្រម៉ាញ់ យ៉ាងយកចិត្តទុក ដាក់តាមផែកការ ចាប់ជនបង្កហេតុ ចំណាត់តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យខានតែបាន ក្នុងពេលឆាប់ៗនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *