ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៦ នាក់ថ្មីបន្ថែមទៀត ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) និងរោងចក្រ តឹកហ្វុក (ខេមបូឌា) ហ្គាមេន ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រ ឡាច ខេត្តកំពង់ឆ្នាំង។ ដោយឡែកនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះរដ្ឋបាលខេត្តបានឲ្យដឹងថាគិតមកដល់ថ្ងៃនេះ ខេត្តកំពង់ ឆ្នាំងមានអ្នកមានវិជ្ជមានកូវីដ១៩ សរុបចំនួន១៦១នាក់ ស្រី១២១ នាក់ , អ្នកជាសះស្បើយសរុបចំនួន២៩ ស្រី១៤នាក់ , អ្នកស្លាប់សរុបចំនួន២នាក់ ស្រី២នាក់ , និងកំពុងសម្រាកព្យាបាលសរុបចំនួន១៣០ នាក់ ស្រី១០១នាក់ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអំពាវ នាវផងដែរដល់ពាក់ព័ន្ធដោយផ្ទាល់និងប្រយោលទាំងអស់ សូមមេត្តាប្រញាប់មកធ្វើសំណាដើម្បីធ្វើតេស្តនឹងត្រូវដាក់ខ្លួនដោយឡែកធ្វើចត្តា ឡីស័កចំនួន ១៤ ថ្ងៃ ។ ដោយត្រូវអនុវត្តឲ្យបានវិធានការ ៣ កុំនឹង ៣ ការពារ ។ នឹងមានសុខភាពមិនស្រួ លត្រូវរូតរះមក មន្ទីរពេទ្យ ឬមណ្ឌ លសុខភាពដែលជិតបំផុតដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ នឹងយកសំណាក ៕