ខេត្តស្វាយរៀង៖យោងតាមរដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣នាក់(ស្រី ៩៣នាក់) ក្នុងនោះរកឃើញនៅក្រុងបាវិតចំនួន ១០១នាក់ នៅស្រុកស្វាយជ្រុំ ១នាក់ និងនៅស្រុកចន្ទ្រា ១នាក់ទៀតផងដែរនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ក្រោយពីចេញសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីប្រកាសព័ត៌មាននិងអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយកម្មករកម្មការិនីរោងចក្រ ដែលឈ្មោះក្នុងសេចក្តីប្រកាសព័ត៌មានត្រូវប្រញាប់រួសរាន់មកធ្វើតេស្តរកជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា និងរួមគ្នាអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ និង៣កុំ» បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះហើយបើសង្ស័យមានរោគសញ្ញាខុសពីប្រក្រតីដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានឬទាក់ ទងទៅ លេខទូរស័ព្ទ ០៩៧ ៥០៣៥៤៦៧ ឬ ០៤៤៧១២៥២២៕