ខេត្តបាត់ដំបង៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសមត្ថកិច្ចជួរមុខតាមខ្សែបន្ទាត់ព្រំដែនដើម្បីចូលរួមសហការទប់ស្កាត់បទល្មើសផ្សេងៗដូចជាពលករលួចឆ្លងដែនដោយខុសច្បាបនៅថ្ងៃទី២៣,ខែឧសភា,ឆ្នាំ២០២១ម៉ោង.០១:០៧នាទីរំលងអាធ្រាត កម្លាំងប៉ុស្តឹ៍គីឡូ១៣ ដឹកនាំដោយលោកវរសេនីយ៍ទោហ៊ុន-ខែត មេបញ្ជការរងនគរបាលវរការពារព្រំដែនគោកលេខ៨១៧សហការជាមួយកំលាំងយោធាផ្នែកសឹករងស្រុកសំពៅលូនកម្លាំងយោធាវរសេនាតូច៥៣៣ដោយមានកម្លាំងគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំដី)ដើម្បីទប់ស្កាត់និងបង្ក្រាបការលួចនាំចូលសាច់ជ្រូកខូចគុណភាពចំនួន១០០គីឡូក្រាម ដែលឈ្មួញខិលខូចលួចនាំចូលពីប្រទេសថៃ ត្រង់ចំណុចមាត់អូរព្រំដែនក្នុងភូមិសាស្រ្តភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងសកម្មភាពទប់ស្កាត់នេះកម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនប្រជាពលរដ្ឋចំនួន០២នាក់ដែលជាអ្នកស៊ីឈ្នួលលីសាច់ជ្រូកចេញពីទឹកដីប្រទេសថៃ និងបានយកមកអប់រំណែនាំ បញ្ឈប់នៅការលួចឆ្លងដែនចូលទៅទឹកដីប្រទេសថៃដើម្បីធ្វើការនាំចូលនៅសាច់ជ្រូកខូចគុណភាពក៏ដូចជាទំនិញផ្សេងៗ និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច រួចបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ចំពោះសាច់ជ្រូកខូចគុណភាពចំនួន ១០០គីឡូក្រាមដែលបង្ក្រាបបាននោះគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកសំពៅលូន បានសំរេចធ្វេីការដុតកំទេចចោលទាំងអស់ ។ដោយ ឈុន ខែម