កណ្តាល៖ក្រោយពេលឃាត់ខ្លួននិងត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចឃុំខ្លួនអ្នកផលិតនិងលក់ស្រាទាំង១៣នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើសវនាការ៖
បន្ទាប់សមត្ថកិច្ចពីឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានធ្វើចោទប្រកាន់ អ្នកផលិតនិងអ្នកលក់ស្រាចំនួន១៣នាក់ នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ពីបទ ” អំពើមិនសុចរិតទាក់ទង់ទំនិញ សេវា ឬការអះអាងដោយបំភាន់ដោយសារ ពិការភាព ឬមរណៈភាព មានស្ថានទម្ងន់ទោស ” តាមបញ្ញាត្តិមាត្រា ៤៣ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយកាលពីថ្ងៃទី២២ ឧសភា ២០២១កន្លងទៅនេះ ចៅក្រមស៊ើបសួរ លោក ប្លុង វិសាល បានចេញដិកា ដាក់ពន្ធនាគារបណ្តោះអាសន្ន ជនត្រូវចោទទាំង១៣នាក់ រួមមាន៖ ទី១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស
អាយុ៧៨ឆ្នាំ ទី២- ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ ទី៣- ឈ្មោះ អៀម នៅ ភេទស្រី អា
យុ៤៨ឆ្នាំ ទី៤- ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ ទី៥- ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ ទី៦- ឈ្មោះ ខុន សារី ភេទស្រី អាយុ៣៦ឆ្នាំ ទី៧- ឈ្មោះ សេង លីសុភាព ភេទប្រុស អាយុ៣៦ ទី៨- ឈ្មោះ អ៊ឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ ទី៩- ឈ្មោះ ព្រៃ ចិន្តា ភេទស្រី អាយុ៣០
ឆ្នាំ ទី១០- ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ទី១១- ឈ្មោះ ពៅ ហៀង ភេទស្រី អា
យុ៤៣ឆ្នាំ និងទី១២- ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ ( អ្នកទាំង១២ខាងលើ រស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ) ចំណែកឯទី១៣ឈ្មោះ ផាត់
សុផាន់នី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ឧសភា រហូតដល់ថ្ងៃទី២០ ឧសភា ២០២១ មានមនុស្សប្រុ សចំនួន១៣នាក់ នៅក្នុងភូមិតាស្គរ និងភូមិក្តីកណ្តាល បានស្លាប់ជាបន្តបន្ទាប់ ក្រោយបានហូ បស្រា នៅក្នុងកម្មវិធីកំដរបុណ្យសព និងទិញស្រា ស និងស្រាថ្នាំ ក្នុងភូមិតាស្គរ ដែលមានប្រ ភពចេញពីសិប្បកម្មផលិតស្រា ស របស់ឈ្មោះ ប៊ូ ស៊ន ក្នុងភូមិតាស្គរ ហូប។ ក្រោយមកសម ត្ថកិច្ចនិងអាជ្ញាធរក៏បានបើកការស្រាវជ្រាវ ហើយ ហើយនៅយប់ថ្ងៃទី១៦ ឧសភា ក្រុមការងារ ក៏បានបញ្ជូនសំណាក់ស្រាទៅធ្វើវិភាគ។ រហូតដល់ថ្ងៃទី១៩ ឧសភា លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមសំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក មានសារធាតុមេតាណុល លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។ ហើយក្រសួងសុខាភិបាល ក៏បានអំពាវនាវប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេ
សស្រា ដែលយកមេតាណុលមកលាយ (ហាមដាច់ខាត)។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត៕ដោយ ភាវុន