កំពង់ចាម: កូន អកត្តញ្ញូ ម្នាក់ ត្រូវ សមត្ថកិច្ច ចាប់ ឃាត់ខ្លួន ភ្លាមៗ បន្ទាប់ ពី ទាញយក ដំបង ឬស្សី ស្សី វាយ សំពង ទៅ លើ ឪពុកម្ដាយ បង្កើត របស់ ខ្លួន បណ្តាល ឲ្យ រងរបួស ដោយ គ្រាន់ តែ ធុញទ្រាន់ នឹង ពាក្យ ប្រៀនប្រដៅ ស្តី បន្ទោស ដែលហេតុការណ៍នេះ បាន កើត មាន ឡើង កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ រី ម៉េងហុង អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ ដោយ ជន សង្ស័យ រូប នេះ បានយកដំបងឬស្សី ១កំណាត់ វាយទៅលើ ឪពុក បង្កើត របស់ ខ្លួន ឈ្មោះ សឿន រី អាយុ៥១ឆ្នាំ និង ម្តាយ បង្កើត ឈ្មោះ រឿង ហេង អាយុ៤៨ឆ្នាំ បណ្តាល ឲ្យ រងរបួស។
សមត្ថកិច្ចឲ្យដឹងថា មូលហេតុ ដែល ជនសង្ស័យ ឈ្មោះ រី ម៉េងហុង ត្រូវជាកូន ឈានទៅយកដំបង វាយទៅលើឪពុក ម្តាយនោះ គឺដោយសារ ពួកគាត់ស្តីបន្ទោស និងជេរខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចបញ្ជូន ជនសង្ស័យ ទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕