អភិបាលខេត្តកំពង់ចាម អះអាងថា យេីងនៅតែមានភាពជាម្ចាស់ការគ្រប់គ្រងបាន បេីទោះបីជាស្ថានភាពអ្នកជំងឺកូវីដ-១៩ កំពុងតែមានការកេីនឡេីង

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម   បាន អះអាង ថា  យេីង នៅ តែ មានភាព ជាម្ចាស់ ការគ្រប់គ្រង បាន ដដែល  បេីទោះបីជា ស្ថានភាព អ្នក ជំងឺ កូវីដ -១៩  កំពុង តែ មាន ការ កេីនឡេីង  ដោយ យេីងមាន ការស្រស់ស្រួល  និង កិច្ចសហការ គ្នា យ៉ាង ជិតស្និទ្ធ  រវាង អាជ្ញាធរ  ថ្នាក់ មូលដ្ឋាន  រហូត ដល់ ថ្នាក់ ខេត្ត  ការថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ បន្ទាន់ របស់ គណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  នៅ សាលា ខេត្ត កំពង់ចាម  នាព្រឹក ថ្ងៃទី ២៣  ខែឧសភា  ឆ្នាំ ២០២១  ។

 

ក្នុង កិច្ចប្រជុំ នោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែង ថា  បន្ទាប់ ពី មានការ គិតគូរ ចំពោះ សុខភាព របស់ អ្នក ជំងឺ ទូទៅ  ដែល កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ខេត្តកំពង់ចាម  យេីង បាន យក អតីត សណ្ឋាគារ មេគង្គ  ធ្វើ ជា មន្ទីរពេទ្យ សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩  ដេីម្បី  ញែក អ្នក ជំងឺ កូវីដ -១៩  ចេញ ដាច់ ដោយឡែក ពី គ្នា  ប៉ុន្តែ សម្រាប់ ក្នុងដំណាក់កាលឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ដែលកំពុង តែ មាន សន្ទុះ  កេីនឡេីង នេះ  មន្ទីរពេទ្យ ខេត្ត ក៏ ត្រូវ រៀបចំ គ្រែ ឲ្យ បានចំនួន ១០០គ្រែ  សម្រាប់ ត្រៀម ទទួល ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩  នៅ ពេល មន្ទីរពេទ្យ មេគង្គនោះ ពេញ ផងដែរ  ។ ទន្ទឹមនឹង នោះយេីងក៏បាន រៀបចំ ហើយ ជាស្រេចចំពោះក្រុម  គ្រូពេទ្យ សម្រាប់ ព្យាបាល  និង ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  បាន គ្រប់ ចំនួន  ដោយមានទាំង ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម  ហ៊ុន  ណេង  អ្នក តំណាងរាស្រ្ដមណ្ឌលកំពង់ចាម  និងក្រុមគ្រូ ពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម  ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រី ក្រសួងព័ត៌មាន  ព្រមទាំង មាន បំពាក់  សំភារ បរិក្ខារ ពេទ្យ គ្រប់គ្រាន់ ផងដែរ  សម្រាប់ ចេញ អន្តរាគមន៍ នៅ ពេល ចាំបាច់  ។

គួរ បញ្ជាក់ ថា  សម្រាប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រី សុខាភិបាលនៃរដ្ឋបាលខេត្ត កំពង់ចាម  បានយកសំណាកលើកម្មករ កម្មការិនី ចំនួន៣២២៩នាក់ ក្នុងនោះលទ្ធផលតេស្ដរហ័ស រកឃេីញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់  ហេីយ បាន បញ្ជូន អ្នក ជំងឺ ទាំងនោះ ទៅ ព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម (សរុបអ្នកកំពុងសម្រាកព្យាបាល ចំនួន ៤០៤នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់យកទៅ ធ្វើ ចត្តាឡីស័ក ។ ព្រមទាំង បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យ ទាក់ទង ជាមួយ នឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *