ប្រជាពលរដ្ឋ កាក់កបនឹងមុខរបរចិញ្ចឹមសត្វឃ្មុំ យកទឹកលក់ ក្នុងក្រុងប៉ៃលិន ខណ:ទីផ្សារទឹកឃ្មុំល្អ

ខេត្តប៉ៃលិន ៖ ក្រៅពីមុខរបរធ្វើចំការ គេសង្កេតឃើញ កសិករមួយចំនួន បានចាប់យកអា ជីពរៀនបច្ចេកទេសចិញ្ចឹមសត្វឃ្មុំ ដើម្បីគាបសំបុកយកទឹកលក់ ឱ្យម៉ូយទិញទៅធ្វើម្ហូបអាហារ ឬធ្វើជាឱសថខ្មែរបុរាណជាដើម ។ តែការចិញ្ចឹមឃ្មុំនេះ ក៏ជួបហានីភ័យ ខណ:ម្ចាស់ឃ្មុំ យកសំបុកវា ទៅដាក់នៅក្បែរចំការអ្នកភូមិ លុះគេបាញ់ថ្នាំកំចាត់សត្វល្អិត លើដំណាំខ្លួន ពេលសត្វឃ្មុំក្រេបផ្កា បណ្តាល ឱ្យពុលងាប់អស់ជាច្រើនផងដែរ ។

បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ សំ កុសល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹង កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ថា ៖ គាត់បានរៀនបច្ចេកទេសចិញ្ចឹមសត្វឃ្មុំ ពីជនជាតិកូរ៉េ ដែលមកបង្រៀ ននៅខេត្តប៉ៃលិន កាលពីប៉ុន្មានឆ្នាំមុន លុះក្រោយពីរៀនបានរយ:ពេល៣ថ្ងៃ ស្គាល់ពីរបៀបដែលស ត្វឃ្មុំរស់នៅរួចអស់ហើយ គាត់ក៏ចាប់ផ្តើមទិញធុង ទិញសំបុកសិប្បនិម្មិត និងទិញពូជឃ្មុំយកមកដា ក់ចិញ្ចឹមសាកល្បងជាង១០សំបុក ។ លុះក្រោយមក គាត់ក៏បានពង្រីកសំបុកឃ្មុំជាបន្តបន្ទាប់ រហូតដល់បាន ៦០ (ធុង) ហើយដើរដាក់នៅតាមចំការតាង៉ែន ចំការស្វាយ ដែលមានផ្កា គឺធ្វើការចិញ្ចឹមឃ្មុំនេះ អស់រយ:ពេល៤ឆ្នាំមកហើយ ក៏បានប្រមូលផល គាបទឹកលក់ឱ្យម៉ូយជាហូរហែ ដោយមានម៉ូយនៅក្នុងខេត្តប៉ៃលិន ខ្លះនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង សៀមរាប រហូតដល់រាជធានីភ្នំ ពេញផងដែរ ។ គាត់បន្តទៀតថា ការលក់ទឹកឃ្មុំ ក្នុង១លីត្រ តម្លៃ៥០០០០រៀល ជាទឹកឃ្មុំសុទ្ធគាប ចេញពីសំបុកឃ្មុំ ដែលខ្លួនចិញ្ចឹម ដាក់ឱ្យក្រេបផ្កាដំណាំផ្សេងៗ ដើម្បីផលិតជាទឹកឃ្មុំ ដោយសហកា រជាមួយនឹងម្ចាស់ចំការ ព្រោះបើសិនជាចំការណាមួយ មានសត្វឃ្មុំ ចូលទៅក្រេបផ្កា យកលំអងកា ន់តែច្រើន ដំណាំទាំងនោះ នឹងបង្កើនផលផ្លែកាន់តែច្រើន ព្រោះសត្វឃ្មុំជាអ្នកផ្តល់ប្រយោជន៍ ។ តែអ្វីដែលគាត់ព្រួយបារម្ភបំផុតនោះ គឺពេលដឹកសំបុកឃ្មុំយកទៅដាក់ឱ្យក្រេបផ្កានៅចំការកសិករណាម្នាក់ លុះអ្នកចំការនៅក្បែរនោះ អត់ដឹង បាញ់ថ្នាំពុល លុះឃ្មុំហើរទៅក្រេបផ្កា ក៏ពុលងាប់អស់ជាច្រើន បណ្តាលឱ្យខាតបង់ផងដែរ ។

គាត់បញ្ជាក់ទៀតថា ថ្មីៗនេះ គាត់បានបន្តគាបសំបុកឃ្មុំយកទឹកលក់ ដោយបានទឹកឃ្មុំ ជិត១០០លីត្រ ហើយនៅពេលក្រោយ នឹងពង្រីកសំបុកឃ្មុំ បន្ថែមទៀត ឱ្យបាន១០០សំបុក ដើម្បីយកទៅដាក់នៅតាមចំការប្រជាពលរដ្ឋ រហូតដល់ដំណាំគេអស់ផ្កាពីកន្លែងមួយ ទើបប្តូរទៅចំការមួយ ផ្សេងទៀត ។ ចំពោះការចិញ្ចឹមសត្វឃ្មុំនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ក្នុងការបើកគម្របសំ បុក ដោយត្រូវប្រើសំលៀកបំពាក់ ឬប្រើផ្សែងបាញ់ឱ្យចំសំបុកវា ទើបមិនទិចម្ចាស់ ។ ហើយក៏ត្រូវប្រុងប្រយ័ត្ន ចំពោះសត្រូវរបស់ឃ្មុំដែរ ដូចជាសត្វចាប សត្វមាន់ និងស្រមោច ដែលភាគច្រើន គឺតែ ងចូលទៅចាប់សត្វឃ្មុំស៊ី ក៏មានចោរចូលទៅលួចធុងសំបុកឃ្មុំ បើសិនជាដាក់តាមចំការមិនដើរមើលឱ្យបានញឹកញាប់ អាចនឹងត្រូវបានគេលួចយកទៅចិញ្ចឹមផ្ទាល់ខ្លួន ដោយធ្លាប់បាត់អស់មួយចំនួនមកហើយដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *