រដ្ឋបាលខេត្តកំពង់ចាម ជ្រើសរើសបន្ថែម វិទ្យាល័យព្រះសីហនុ ធ្វើជាមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ-១៩ និងវិទ្យាល័យ ដីដុះ ជាមណ្ឌលចត្តាឡីស័ក

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  នារសៀល ថ្ងៃទី ២២  ខែឧសភា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យ វិទ្យាល័យ ព្រះ សីហនុ  ដែល សម្រេច  ជ្រើសរើស បន្ថែម ធ្វើ ជា មន្ទីរពេទ្យ ព្យាបាល ជំងឺ កូវីដ -១៩  ខណៈ មន្ទីរពេទ្យ មេគង្គ កំពង់ចាម បច្ចុប្បន្ន មាន ៤០៥គ្រែ និង យក វិទ្យាល័យ  ដំដុះ  សម្រាប់ ធ្វេីជា មណ្ឌល ចត្តាឡីសក័  បន្ទាប់ ពី គរុកោស ភូមិភាគ កំពង់ចាម  មាន អ្នក ពាក់ព័ន្ធ ធ្វើ ចត្តាឡីស័ក កេីនឡេីង  ។

ឯកឧត្តម អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ  ឲ្យ សហការ គ្នា  ដើម្បី រៀបចំ បន្ថែម នូវ វិទ្យាល័យ ព្រះ សីហនុ នេះ  ឲ្យ ក្លាយ ទៅ ជា មន្ទីរពេទ្យ សម្រាប់ ព្យាបាល អ្នក វិជ្ជមាន   កូវីដ -១៩  ដោយមានការ រៀបចំ សំអាត បរិស្ថាន នៅ ទីធ្លា ទាំង ក្នុង និង ក្រៅ  ហើយ បំពាក់ សំភារ បរិក្ខារ ពេទ្យ  និង រៀបចំ ប្រព័ន្ធ ទឹក  ភ្លេីង នៅ តាម អគារ និមួយៗ  ឲ្យ បាន ឆាប់ រួចរាល់  ស្របពេលដែល ល្បឿន នៃ ការ ឆ្លង រីករាល ដាល ចេះតែ កេីនឡេីង ជាបន្តបន្ទាប់  ។

ជាមួយគ្នា នោះ  ឯកឧត្ដម អភិបាលខេត្ត  ក៏ បាន ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ  ត្រូវ ខិតខំ ស្រាវជ្រាវ ស្វែងរក អ្នក ដែល ប៉ះពាល់ ដោយ ផ្ទាល់ ជាមួយ អ្នក វិជ្ជមាន កូវីដ -១៩  ដេីម្បី នាំ គាត់ ទៅ ធ្វើ ចត្តាឡីស័ក ឲ្យ ទាន់ពេលវេលា  ស្រប តាម ការ គ្រប់គ្រង របស់ អាជ្ញាធរ  ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង នៃ ជំងឺ ដ៏ កាច សាហាវ នេះ ផងដែរ  ។  គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា  ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលធ្វើឲ្យ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានការកេីនឡេីងដល់៤៨៤នាក់ ខណៈ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៣៥៤នាក់  និង អ្នកប៉ះពាល់ដោយផ្ទាល់ មានចំនួន ២.៦៤២នាក់ ដែលកំពុងបន្តធ្វើចត្តាឡីស័ក  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *