ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមបច្ចេកទេសស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ចុះទៅប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះចំនួន១១គ្រាប់ មានទីតាំងខុសគ្នាស្ថិតក្នុងឃុំចំនួន០៥ នៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដើម្បីយកមករក្សាទុកនៅមជ្ឈមណ្ឌលស៊ីម៉ាកខេត្តកំពង់ឆ្នាំង ។
យុទ្ធភ័ណ្ឌទាំងនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ចំពោះគ្រាប់ទាំង ១១ នោះរួមមាន-: ប្រភេទ គ្រាប់ ៩២មម ចំនួន០១ គ្រាប់, គ្រាប់ F ១.៥៥មម ចំនួន០១ គ្រាប់, គ្រាប់ ៦០មម ចំនួន០១ គ្រាប់, គ្រាប់ ១០៧មម ចំនួន០១ គ្រាប់ និងគ្រាប់M ៩៧ ចំនួន០៧ គ្រាប់ ផងដែរ៕ដោយ លោកស្រី សាន ផល្លា