ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ ឆ្នាំង បានចេញ សេចក្ដីសម្រេចលេខ ១៣៨/២១ ចុះថ្ងៃទី២២ ០៥ ២០២១ ស្ដីពីការបិទជាបណ្ដោះអា សន្នរោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា (Hor izon Outdoor Cambodia Co. ,Ltd) ក្នុងភូមិសាស្ត្រផ្សារភូមិត្រាចឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០ ២១ រហូតដល់មានការសម្រេចជា ថ្មី បន្ទាប់ពីបានរកឃើញបុគ្គលិកនិងកម្មករកម្មការិនីក្នុងរោង ចក្រមួយនេះមានវិជ្ជមានកូវីដរាប់សិបនាក់ក្នុងពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា ៣ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧ សភា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មានអំពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើកម្ម ករ កម្មការិនីនិងបុគ្គលិកនៅក្នុងរោង ចក្រខាងលើនេះជាបន្តបន្ទាប់សរុបប្រមាណជាង ២០ នាក់ ។
ដោយឡែកប្រភពក្រៅផ្លូវការគួរឲ្យទុកចិត្តបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ២១ ខែឧសភានេះក្រុមការងារអាជ្ញាធរ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត និងមន្ទី រពេទ្យបង្អែកស្រុកកំពង់ត្រឡាចបានធ្វើសំណាកលើកម្មករ កម្មការិនីន
បានរកឃើញវិជ្ជមានមួយចំនួនទៀត ។
ប៉ុន្តែរដ្ឋបាលខេត្តមិនបានចេញសេចក្តីប្រកាសព័ត៌ មានទាក់ ទងនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងថ្ងៃទី២១ ខែឧសភានេះឡើយ ។ ដោយឡែក នៅក្នុងសេចក្តីសម្រេចខាងលើនេះ រដ្ឋបាលខេត្តក៏ចាត់វិធា ន ការមួយចំនួនផងដែរដូចជាៈ ហុំព័ទ្ធបិទទី តាំងទាំងមូលរបស់រោង ចក្រខាង លើនេះជាបណ្ដោះអាសន្ន ។ផ្អាកសកម្មភាពអាជីវកម្មផល្លិតកម្មមិនអនុញ្ញាតឲ្យបុគ្គលិកកម្មករចេញ ចូលក្នុងទីតាំងរោងចក្រនេះ ជាប ណ្ដោះអាសន្ន។ ស្រាវជ្រាវអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដើម្បីធ្វើចត្តាឡីស័ក និងមកធ្វើសំ ណាក។
ចំពោះបុគ្គលិកកម្មករកម្មការិនីក្នុងរោងចក្រដែលមានការពាក់ព័ន្ធនៅ ក្នុងរោងចក្រទាំងអស់ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ និងត្រូវទំនាក់ទំនងជា មួយមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតធ្វើសំណាកនឹងធ្វើចត្តាឡីស័កតាមការកំណត់ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ៕