រដ្ឋបាលស្រុកស្ទោង គ្រោងបំពាក់អំពូលសូឡា សង្ខាងស្ពាន អូរចកខណៈអាជ្ញាធរនិងសប្បុរសជនបាន ចាប់ផ្តើមសាងសង់ជួសជុលឡើងវិញ មានបណ្តោយ ២៦ម៉ែត ទទឹង៣,៥ម៉ែតអភិបាលស្រុកស្ទោង គ្រោងបំពាក់អំពូលសូឡា សង្ខាងស្ពាន អូរចកខណៈអាជ្ញាធរនិងសប្បុរសជនបាន សាងសង់ជួសជុល ឡើងវិញ បណ្តោយ ២៦ម៉ែត ទទឹង ៣,៥ម៉ែត្រ

(កំពង់ធំ)៖ នៅថ្ងៃសុក្រ ទី ២១ ខែ ឧសភា ឆ្នាំ ២០២១ លោក ណែត សារី អភិបាលស្រុកស្ទោង បានចុះត្រួតពិនិត្យ ការជួសជុល សាងសង់ស្ពានអូរចក ស្ថិតនៅក្នុងភូមិ ប្រកៀប ឃុំម្សាក្រង ស្រុកស្ទោង ខេត្ត កំពង់ធំ ដោយ ថ្លែងថា ” លោក នឹងមានគម្រោងបំពាក់អំពូលសូឡា នៅសងខាងស្ពាននេះ ” ដើម្បីជួយបំភ្លឺនៅបរវេណស្ពាន ហើយអោយអ្នកដំណើរឆ្លងកាត់ មានការងាយស្រួលនិងទុកជាចំណងដៃជាថ្មី ជាអ្នកភូមិប្រកៀបទាំងមូលផងដែរ។

ជាមួយគ្នានេះលោក បានសម្តែងនូវការសាទរជាមួយសមិទ្ធផលមួយនេះ និងបានឃើញបង ប្អូន ក្នុងមូលដ្ឋាន ចេះសហការគ្នា ជាមួយអាជ្ញាធរ លះបង់កម្លាំង កាយ ចិត្ត សម្ភារ ថវិកា ក្នងការជួសជុលស្ពាននេះអោយសម្រេចបានលទ្ធផល១០០% ហើយ លោកក៌បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់សប្បុរសជនជិតឆ្ងាយដែលបានជួយជ្រោមជ្រែងសព្វ គ្រប់បែបយ៉ាងក្នុងការ ជំរុញអោយការជួសជុលស្ពាន ” អូរចក សាមគ្គី” នេះ ឆាប់បានរួចរាល់ជាស្ថាពរ។ សូមបញ្ជាក់ផងដែរថា ស្ពានឈើនេះមានឈ្មោះថា ” ស្ពានសាមគ្គីអូរចក ” ដែលបានគំនិតផ្តួចផ្តើមជួសជុលពី ឯ ឧ យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និង លោក ណែត សារី អភិបាលស្រុកស្ទោង ក្រុមការងារចុះជួយ ឃុំម្សាក្រង ព្រមទាំងសប្បុរសជនជា ច្រើនរូបទៀត ហើយស្ពានឈើនេះ មានបណ្តោយ ២៦ម៉ែត ទទឹង ៣,៥ម៉ែត កំពស់5ម៉ែត ថវិកា ៥,៩០០,០០០រៀល និងបានចាប់ផ្តើមកសាង ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១នេះទៅ។sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *