ខេត្ត ត្បូងឃ្មុំ: បាតុភូត រន្ទះ បាញ់ ស្លាប់ មនុស្ស ២នាក់ ខណៈ ជនរងគ្រោះ បាន ចេញទៅ ភ្ជួរ ដី ស្រែ គ្រាដែល មេឃ ធ្លាក់ ភ្លៀង កាល ពី វេលាម៉ោង ៣ និង ២០នាទីល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ច បាន ឲ្យដឹងថា ជន រងគ្រោះ ដោយ បាតុភូត ធម្មជាតិ រន្ទះ បាញ់ បណ្តាល ឲ្យ ស្លាប់ បាត់បង់ ជីវិត នេះ ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភព បាន បញ្ជាក់ ថា កាលពី វេលាម៉ោងប្រមាណជា ៣និង២០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់នៅចំណុចវាលស្រែ ខាងកើតភូមិគគីរជើង ឃុំគគី ស្រុកមេមត់ បណ្តាល ឲ្យ បុរស២នាក់បានស្លាប់ ខណៈ ជនរងគ្រោះ ទាំង២នាក់កំពុងប្រកបការងារភ្ជូរ ដីស្រែទាំងមានធ្លាក់ភ្លៀង លាយឡំ នឹង ខ្យល់ ។
បេីតាមការបញ្ជាក់របស់លោក ទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេករបស់ ឯល ធារ៉ា បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់នឹង ជនរងគ្រោះ ទាំង២ បានទៅភ្ជួរដីស្រែនៅចំណុចខាងលើ ពេលនោះមេឃមានភ្លៀងរូបគាត់កាប់ដីទប់ភ្លឺស្រែនៅចំងាយ៣០ម៉ែត្រ ពីកន្លែងកើតហេតុ ។ ដោយឃើញមានធ្លាក់ភ្លៀងអ្នកទាំង២បានពន្លត់ម៉ាស៊ីនភ្ជួរ ហើយអង្គុយក្បែរគ្នាលើភ្លឺស្រែ ចំងាយ២ម៉ែត្រពីម៉ាស៊ីនភ្ជួរ ។ ខណៈពេលកំពុងអង្គុយនោះស្រាប់តែមានបាតុភូតរន្ទះបាញ់ បាញ់ចំអ្នកទាំង២ បណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្ន សព ជនរងគ្រោះ ទាំង ២នាក់ ត្រូវ បាន រៀបចំ ធ្វើ បុណ្យ តាមប្រពៃណី ៕