ឪពុក ម្តាយ និងកូនឆ្លងជំងឺកូវីដ-១៩ ដោយសារប៉ះពាល់ជាមួយអ្នកចែកចាយជីកសិកម្មក្រុមហ៊ុនគោខ្មែរ

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឱ្យបានជ្រាបថា ៖ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២ករណី គឺ ៖ ទី១. ឈ្មោះ ស៊ុ សោភ័ណ ភេទស្រី អាយុ៤១ឆ្នាំ (ម្តាយ) ជាមេផ្ទះ ទី២. ឈ្មោះ ណាត ម៉េងរក្សា ភេទប្រុស អាយុ១៣ឆ្នាំ (កូន) ជាសិស្ស ។ ប្រភពបន្តទៀតថា ទាំងពីរនាក់ខាងលើ ត្រូវជាប្រពន្ធ និងជាកូនរបស់ឈ្មោះ គីម បូនី ភេទប្រុស ជាងដែក មានវិជ្ជមានជំងឺកូវីដ-១៩រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មុនដំបូង អ្នកជំងឺទាំងពីរនាក់ម្តាយ និងកូន មានការប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ គីម បូនី ហើយគាត់នេះ ធ្លាប់មានការប៉ះពាល់ជាមួយ អ្នកជំងឺម្នាក់ទៀត ឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកចែកចាយជីកសិកម្ម ឱ្យក្រុមហ៊ុនគោខ្មែរ ដែលមានអាសយដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមកស្នាក់នៅក្នុងខេត្តប៉ៃលិន ចំនួន០២យប់ គឺកាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២១ ថ្មីៗ កន្លងទៅនេះ ។

ប្រភពបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២១ អ្នកជំងឺទាំងពីរនាក់ម្តាយនិងកូន មានការប៉ះពាល់ជាមួយ ឈ្មោះ គីម បូនី ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ។ ដូច្នេះ រដ្ឋបាល ខេត្តប៉ៃលិន បានតម្រូវឱ្យធ្វើចត្តាឡីស័ក នៅនឹងគេហដ្ឋានរបស់ខ្លួន មិនបានធ្វើដំណើរទៅណាមកណាទេ ក៏ប៉ះពាល់ បណ្តាលឱ្យឆ្លងតែម្តង ។

ចំណែកអ្នកប៉ះពាល់ជាមួយអ្នកជំងឺខាងលើបន្តបន្ទាប់ទៀតមាន ៖ ទី១. ឈ្មោះ ណាត ម៉េងជូ ភេទស្រី អាយុ២០ឆ្នាំ ជាសិស្ស ទី២. ឈ្មោះ ណាត មុយទៀង ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស ទី៣. ឈ្មោះ ណាត ម៉េងអាន ភេទប្រុស អាយុ០៧ឆ្នាំ ជាសិស្ស ទី៤. ឈ្មោះ ស៊ិន សេង ភេទបុ្រស អាយុ២៥ឆ្នាំ ជាងផ្សារដែក ទី៥. ឈ្មោះ ខុម ខន ភេទប្រុស អាយុ២០ឆ្នាំ ជាងផ្សារដែក ទី៦. ឈ្មោះ វី សាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជាងផ្សារដែក ។

ចំពោះអ្នកប៉ះពាល់ទាំង០៦នាក់ខាងលើ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានតម្រូវឱ្យធ្វើចត្តាឡីស័ក និងបានយកវត្ថុសំណាកទៅពិនិត្យ ដើម្បីរកជំងឺកូវីដ-១៩ លទ្ធផលអវិ ជ្ជមាន ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទ ងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកទាំងអស់ខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំ ណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *